ភ្នំពេញ៖ បុរសវ័យចំណាស់ជាជនអនាថាម្នាក់ បានក្អួតឈាមហូទាំងដុំៗជោគខ្លួន និងមានស្នាមពកក្បាលសង្ស័យមានអ្ នកលួចវាយបណ្តោយឲ្យសន្លប់ស្តូកស្ តឹងនៅលើសួនមុខមជ្ឈមណ្ឌលចេនឡា បង្ករការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូ វ កាលពីវេលាម៉ោង៨ និង៤០ នាទីយប់ ថ្ងៃទី២១ ខែមិន ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើសួនច្បារ មុខមជ្ឈមណ្ឌល ចេនឡា តាមបណ្តោយផ្លូវមុនីរ៉េតកែង និង្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះ ទេ គ្រាន់តែដឹងថាជាជនអនាថា។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុ ការណ៍នេះបានឲ្យដឹងថា មុនកើតគេឃើញជនរងគ្រោះមិនដឹងជារឿ ងអ្វីទេដោយសង្ស័យមានគេលួចវាយនោះ ទេបានដើរហូឈាមចេញពីមាត់ទាំងដុំ ៗហូជោគខ្លួននិងមានស្នាមពកក្បា លទៀតផងលុះដើរតាមប្រមាណជា១០ម៉ែត្ រចំណុចកើតហេតុខាងលើបានដួលដេកសន្ លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេ តុ។
ប្រភពដដែរបានបន្តទៀតថាជនរងគ្រោះ ជាជនអនាថាគ្នានផ្ទះសំបែងគ្នា នបងប្អូនរីសាច់ញាត្តិនោះទេឃើញដើ រដេកនៅម្តុំបរិវេណកើតហេតុខាងលើ ជារៀងរាល់ថ្ងៃលុះដល់ថ្ងៃកើតហេតុ រូបគាត់មិនដឹងជាមានរៀងអ្វីជាមួ យអ្នកណានោះទេ ដោយជនរងគ្រោះបានហូឈាមតាមមាត់ទាំ ងដុំៗនិងស្នាមពកក្បាលទៀតផង។ បន្ទាប់ប្រជាពលរដ្ឋក៏បានរាយកា រណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិ និត្យនៅនិងកន្លែងកើតហតុនិងបានទំ នាក់ទំនងទៅរថយន្តសង្គ្រោះមន្ទី ពេទ្យហុង ហាក់ដឹងជនរងគ្រោះទៅសង្គ្រោះភ្លា មៗ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថា ជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ដោយទុកធ្វើការស្រាវជ្រាវបន្តសិ ន ៕