ម្តាយនិងកូនគំនិតទុច្ចរិត ល្បួងនារីម្នាក់ទៅដេកជាមួយភ្ញៀវ ត្រូវជាប់ខ្នោះរបស់នគរបាល

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្សយ័ពីនាក់ ម្តាយនិងកូន​​ បានរួមគំនិតគ្នាល្បួងនារីម្នាក់អោយទៅធ្វើការនៅផ្ទះខ្លួនរួចប្រើល្បិចហៅភ្ញៀវមករួមភេទជាមួួយនារីរងគ្រោះ បន្តរល្បួងនារីរងគ្រោះយកទៅដើរអោយដេកជាមួយភ្ញៀវតាមខេត្តទើបបែកធ្លាយ ត្រូវនគរបាលស្រុកកៀនស្វាយ ចាប់វាយខ្នោះ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ១៤កើត ខែផល្គុនឆ្នាំច សំរិទ្ធិសក ព ស២៥៦២ត្រូវថ្ងៃទី១៩ ខែមិនាឆ្នាំ២០១៩វេលាម៉ោង១៩និង០០នាទីនៅចំណុចភូមិស្ពានដែក ឃុំព្រែកទន្លាប់​ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះនូ ស្រីរត្ន័ ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបលក់ដូ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់​​ ទី០១ឈ្មោះ អួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូទាយមានទីលំ
នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន) ទី០២ឈ្មោះ ឡេង សាវន ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករតុការ
មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន) ។
នគរបាលស្រុកកៀនស្វាយបានអោយដឹងថានៅថ្ងៃទី១៨​ខែមិនា​​ ឆ្នាំ២០១៩ វេលាម៉ោង០៨និង១៥នាទីឈ្មោះ អួន សារ៉ន ភេទស្រី​ អាយុ៦១ឆ្នាំ​ ជនជាតិខ្មែរមុខរបរគ្រូទស្សន៍ទាយ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានជិះឡានតាក់សុីមកទស្សន៍ទាយឲ្យឈ្មោះ នូ ស្រីរត្ន័ហៅទីន ភេទស្រីអា
យុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ​​ ស្រុកកៀនស្វាយ ខេត្តកណ្តាលថា ៖ចុងខែបី ដើមខែបួននេះមានគ្រោះថ្នាក់ដល់ខ្លួន បើចង់ផុតគ្រោះគេចខ្លួនចេញពីផ្ទះសិនទៅ បើចង់ធ្វើការងារអុំទុកលេខទូរសព្ទ័០៩៦៧៦២០៨៤៤និង០៩៧៥០១៥២៧៩ ឲ្យទាក់ទងអុំទៅ ។
ក្រោយពីទស្សន៍ទាយរួចរាល់ឈ្មោះអួន សារ៉ន ក៍ជិះឡានតាក់សុីត្រឡប់ទៅផ្ទះវិញ។លុះដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១៥និង២៥នាទីឈ្មោះ នូ ស្រីរត្ន័ហៅទីន បានជិះឡានឈ្នួលទៅស្នាក់នៅផ្ទះរបស់​​​​ឈ្មោះ អួន សារ៉ន លុះដល់ម៉ោង១៩និង០០នាទី ឈ្មោះ ឡេង សាវន ហៅឌួង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចាប់ទឹកកក(កូនបង្កើតអួនសារ៉ន) បានទូរសព្ទ័ហៅមនុស្សប្រុសម្នាក់ឲ្យមកដេកជាមួយឈ្មោះនូ ស្រីរត្ន័ហៅទីន នៅផ្ទះរបស់ អួន សារ៉ន ដោយមនុស្សនោះបានឲ្យប្រាក់ទៅឈ្មោះនូ ស្រីរត្ន័ចំនួន៥០.០០០៛(ប្រាំមុឺនរៀល)ថ្លៃដេករួមភេទ រួចមនុស្សប្រុសនោះក៍ចេញទៅបាត់ទៅ ។
លុះដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩វេលាម៉ោង០៦និង៣០នាទីឈ្មោះ អួន សារ៉ន បានជិះឡានឈ្នួលនាំឈ្មោះ នូ ស្រីរត្ន័ ទៅដេករួមភេទជាមួយតាចាស់ម្នាក់នៅផ្ទះសំណាក់ផ្លូវបំបែកគោដេកបីទីរួមខេត្តស្វាយរៀង ប៉ុន្តែពេលនោះតាចាស់នោះបានសួរថា ៖ អ្ហែងធ្លាប់រកសុីអញ្ចឹងអត់ ជនរងគ្រោះបានឆ្លើយថា ៖ខ្ញុំមិនធ្លាប់រកសុីអញ្ចឹងទេ រួចតាចាស់នោះមិនដេកជាមួយជនរងគ្រោះឡើយ ដោយឲ្យប្រាក់ចំនួន១០០.០០០៛(ដប់មុឺនរៀល)ទៅជនរងគ្រោះត្រលប់ទៅផ្ទះវិញ ពេលនោះជនរងគ្រោះបានឲ្យលុយចំនួនពីរមុឺនរៀលទៅឈ្មោះ អួន សារ៉ន រួចក៍នាំ
ជនរងគ្រោះជិះឡានឈ្នួលត្រលប់មកផ្ទះខ្លួនវិញ ។
លុះដល់ម៉ោង២២និង១០នាទីឈ្មោះ ឡេង សាវនហៅឌួង(កូនស្រីអួនសារ៉ន)បាននិយាយថា ៖ ថ្ងៃនេះមាន លុយ បង់អង្គការទេអញ រកម៉ូយឲ្យដេកជាមួយនូ ស្រីរត្ន័ ដើម្បីយកលុយបង់អង្គការ ។ ពេលនោះជនរងគ្រោះបានតេទូរសព្ទ័ប្រាប់បងជីដូនមួយឈ្មោះ នូ ភារ៉ានិងឈ្មោះ នូ ខេមរ៉ាឲ្យមកយកខ្លួនចេញពីផ្ទះអួន សារ៉ន ត្រលប់មកផ្ទះវិញ ។ លុះដល់ថ្ងៃទី២១ ខែមិនា​ ឆ្នាំ២០១៩ វេលាម៉ោង១១៣០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសំរោងធំ ក្រោយទទួលបានពាក្យបណ្តឹង កំលាំងប៉ុស្តិសហការជាមួយផ្នែកជំនាញនិងកំលាំងនគរបាលស្រុកលើកដែកនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ឆ ដា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print