ខេត្តកណ្តាល ៖ ជនសង្សយ័ពីនាក់ ម្តាយនិងកូន បានរួមគំនិតគ្នាល្បួងនារីម្នាក់ អោយទៅធ្វើការនៅផ្ទះខ្លួនរួចប្រើ ល្បិចហៅភ្ញៀវមករួមភេទជាមួួយនារី រងគ្រោះ បន្តរល្បួងនារីរងគ្រោះយកទៅដើរអោ យដេកជាមួយភ្ញៀវតាមខេត្តទើបបែកធ្ លាយ ត្រូវនគរបាលស្រុកកៀនស្វាយ ចាប់វាយខ្នោះ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្ គារ ១៤កើត ខែផល្គុនឆ្នាំច សំរិទ្ធិសក ព ស២៥៦២ត្រូវថ្ងៃទី១៩ ខែមិនាឆ្នាំ២០១៩វេលាម៉ោង១៩និ ង០០នាទីនៅចំណុចភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះនូ ស្រីរត្ន័ ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបលក់ដូ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់ ទី០១ឈ្មោះ អួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូទាយមានទី លំ
នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន) ទី០២ឈ្មោះ ឡេង សាវន ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករតុការ
មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន) ។
នគរបាលស្រុកកៀនស្វាយបានអោយដឹងថា នៅថ្ងៃទី១៨ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង១៥នាទីឈ្មោះ អួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូទស្សន៍ទាយ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បានជិះឡានតាក់សុីមកទស្សន៍ទាយឲ្ យឈ្មោះ នូ ស្រីរត្ន័ហៅទីន ភេទស្រីអា
យុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិជ្រោ យដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលថា ៖ចុងខែបី ដើមខែបួននេះមានគ្រោះថ្នាក់ដល់ខ្លួន បើចង់ផុតគ្រោះគេចខ្លួនចេញពីផ្ទះ សិនទៅ បើចង់ធ្វើការងារអុំទុកលេខទូរសព្ ទ័០៩៦៧៦២០៨៤៤និង០៩៧៥០១៥២៧៩ ឲ្យទាក់ទងអុំទៅ ។
ក្រោយពីទស្សន៍ទាយរួចរាល់ឈ្មោះអួ ន សារ៉ន ក៍ជិះឡានតាក់សុីត្រឡប់ទៅផ្ទះវិ ញ។លុះដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១៥និង២៥នាទីឈ្ មោះ នូ ស្រីរត្ន័ហៅទីន បានជិះឡានឈ្នួលទៅស្នាក់នៅផ្ទះរបស់ឈ្មោះ អួន សារ៉ន លុះដល់ម៉ោង១៩និង០០នាទី ឈ្មោះ ឡេង សាវន ហៅឌួង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចាប់ទឹកកក(កូនបង្កើតអួនសា រ៉ន) បានទូរសព្ទ័ហៅមនុស្សប្រុសម្នាក់ ឲ្យមកដេកជាមួយឈ្មោះនូ ស្រីរត្ន័ហៅទីន នៅផ្ទះរបស់ អួន សារ៉ន ដោយមនុស្សនោះបានឲ្យប្រាក់ទៅឈ្មោះ នូ ស្រីរត្ន័ចំនួន៥០.០០០៛(ប្រាំមុឺ នរៀល)ថ្លៃដេករួមភេទ រួចមនុស្សប្រុសនោះក៍ចេញទៅបាត់ទៅ ។
លុះដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩វេលាម៉ោង០៦និង៣០នាទីឈ្មោះ អួន សារ៉ន បានជិះឡានឈ្នួលនាំឈ្មោះ នូ ស្រីរត្ន័ ទៅដេករួមភេទជាមួយតាចាស់ម្នាក់នៅ ផ្ទះសំណាក់ផ្លូវបំបែកគោដេកបីទី រួមខេត្តស្វាយរៀង ប៉ុន្តែពេលនោះតាចាស់នោះបានសួរថា ៖ អ្ហែងធ្លាប់រកសុីអញ្ចឹងអត់ ជនរងគ្រោះបានឆ្លើយថា ៖ខ្ញុំមិនធ្លាប់រកសុីអញ្ចឹងទេ រួចតាចាស់នោះមិនដេកជាមួយជនរងគ្ រោះឡើយ ដោយឲ្យប្រាក់ចំនួន១០០.០០០៛(ដប់មុឺនរៀ ល)ទៅជនរងគ្រោះត្រលប់ទៅផ្ទះវិញ ពេលនោះជនរងគ្រោះបានឲ្យលុយចំនួ នពីរមុឺនរៀលទៅឈ្មោះ អួន សារ៉ន រួចក៍នាំ
ជនរងគ្រោះជិះឡានឈ្នួលត្រលប់មកផ្ ទះខ្លួនវិញ ។
លុះដល់ម៉ោង២២និង១០នាទីឈ្មោះ ឡេង សាវនហៅឌួង(កូនស្រីអួនសារ៉ន)បា ននិយាយថា ៖ ថ្ងៃនេះមាន លុយ បង់អង្គការទេអញ រកម៉ូយឲ្យដេកជាមួយនូ ស្រីរត្ន័ ដើម្បីយកលុយបង់អង្គការ ។ ពេលនោះជនរងគ្រោះបានតេទូរសព្ទ័ប្ រាប់បងជីដូនមួយឈ្មោះ នូ ភារ៉ានិងឈ្មោះ នូ ខេមរ៉ាឲ្យមកយកខ្លួនចេញពីផ្ទះអួន សារ៉ន ត្រលប់មកផ្ទះវិញ ។ លុះដល់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១៣០នាទីជនរងគ្រោះបា នមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសំ រោងធំ ក្រោយទទួលបានពាក្យបណ្តឹង កំលាំងប៉ុស្តិសហការជាមួយផ្នែកជំ នាញនិងកំលាំងនគរបាលស្រុកលើកដែ កនាំខ្លួនជនសង្ស័យមកអធិការដ្ឋា ននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ឆ ដា