ថាតើការបោះឆ្នោតលើកដំបូង ក្នុងរយៈពេល៨ឆ្នាំកន្លងមក និងចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងប្រទេសថៃ ថាតើអាចនាំមកនៅស្ថេរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច ដូចការចង់បានរបស់ពលរដ្ឋ ក្នុងរយៈពេល ជិតពីរទសវត្សរ៍កន្លងមក ក្រោយរដ្ឋប្រហារទម្លាក់ថាក់ស៊ីន។
បច្ចុប្បន្ន ទីក្រុងបាងកក់ប្រទេសថៃកំពុងតែ គក្រើកដោយសារតែការឃោសនាស្វែងរកសំឡេងគាំទ្រ ពីពលរដ្ឋសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៤ខែមីនា ត្រូវបានគេវាតម្លៃថា អាចនឹងនាំមកនៅការផ្លាស់ប្តូរថ្មី ដល់នយោ បាយថៃ។ បេក្ខភាពនាយករដ្ឋមន្ត្រីចាំបាច់ត្រូវតែទទួលបានអាសនៈដល់ទៅ៣៧៦ ក្នុងចំណោម៧៥០ អាសនៈក្នុងសភាព ទើបអាចដឹកនាំប្រទេសថៃបាន។
នៅមុនការបោះឆ្នោតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា បានបង្ហាញពីក្តីសង្ឃឹមថាការបង្កើតរដ្ឋាភីបាលថ្មីនឹងធ្វើឡើងយ៉ាងរលូន ។ តាមការស្ទងមតិ លោកប្រាយុទ្ធចាន់អូចាទទួលបានការគាំទ្រខ្ពស់ជាងគេសម្រាប់កាន់តំណែងនាយករដ្ឋមន្ត្រីថៃ។
ប៉ុន្តែនៅមានគណបក្ស ដើម្បីជាតិថៃ ទទួលបានការស្រឡាញ់ គាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ និងពលករនៅភាគឦសាន្តប្រទេសថៃ។
ថៃជាប្រទេសនាំអង្កចេញទៅក្រៅប្រទេសច្រើនជាងគេបំផុតនៅលើពិភពលោក សេដ្ឋកិច្ចថៃភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្ម ក្នុងនោះមានការផលិតស្រូវ អង្កជាដើម។ប៉ុន្តែសមាគមន៍ ស្រូវអង្កថៃបានបញ្ជាក់ថា ទិន្នផលនាំចេញនៅក្នុងឆ្នាំ២០១៩នេះធ្លាក់ចុះ១៤ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០១៨ ។ ប្រជាកសិករថៃ ដើរតួនាទីយ៉ាងសំខាន់ ក្តោបក្តាប់សន្លឹកឆ្នោតភាគច្រើន ក្នុងចំណោមពលរដ្ឋគ្រប់អាយុបោះឆ្នោត ដល់ទៅ៥១លានាក់ ដែលត្រូវចូលរួមបោះឆ្នោតនាថ្ងៃទី២៤ខែមីនាខាងមុខ ។
ក្រុមអ្នកឯកទេសវិភាគធ្លាប់បានលើកឡើងថា ឡើងថា ប្រសិនបើមេដឹកនាំយោធាបន្តជាប់ឆ្នោតនោះស្ថានភាពនយោបាយនៅក្នុងប្រទេសថៃមិនមានអ្វីប្រែប្រួលខុសច្រើននោះឡើយ។ផ្ទុយទៅវិញប្រសិនបើ គណបក្សផ្សេង ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី គឺដាន់ចាស់ពិបាក់នៅក្នុងការលុបបំបាត់ខ្លាំងណាស ពេលនោះអាចនឹងមានការធ្វើមហាបាតុកម្មដឹកនាំដោយ លោកប្រយុទ្ធចាន់អូចា ជាមិនខាន ហើយយោធាក៏នឹងអាចបន្តចូលរួមធ្វើរដ្ឋប្រហារ ជាថ្មីទៀត ។
ក្នុងចំណោមបេក្ខភាព តំណែងនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត មាន៦៨រូប ប៉ុន្តែ អ្នកដែលមានសង្ឃឹមទទួលបានសំឡេងគាំទ្រខ្ពស់ អាចប្រគួតប្រជេងខ្ពស់បំផុតនោះមានតែ៥រូបប៉ុណ្ណោះ ។
ការបោះឆ្នោតនៅក្នុងប្រទេសថៃ នឹងធ្វើឡើងនៅថ្ងៃទី២៤ខែមីនា ហើយកាលពីថ្ងៃទី១៧កន្លងមក ថៃបានចាប់ផ្តើមបោះឆ្នោតមុនកំណត់ឲ្យ ពលរដ្ឋថៃនៅក្រៅប្រទេស និងកម្លាំងយោធាមានឱកាសបោះឆ្នោតមុនគេបង្អស់។ បេក្ខភាពនាយករដ្ឋមន្ត្រីថៃ មានដល់ទៅ ៦៨រូប ក្នុងនោះមាន៥រូបប៉ុណ្ណោះដែលមានសង្ឃឹមខ្ពស់ ។
ក្នុងចំណោមបេក្ខភាពដែលលេចថ្លោជាងគេបំផុត ទាំង៥រូបមាន ៖
១-Prayuth Chan-O-Cha អាយុ៦៤ឆ្នាំ កាន់តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃ តាំងពីឆ្នាំ២០១៤។
២- Sudarat Keyuraphan ធ្លាប់កាន់តំណែង ជារដ្ឋមន្ត្រីកសិកម្ម និងសុខាភីបាល ។លោកស្រី Sudarat ជាបេក្ខភាពលេចថ្លោបំផុតនៅក្នុងគណបក្សភឿថៃ ជាគណបក្សប្រឆាំងធំបំផុត និងជិតស្និតជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រា ។
៣-Abhisit Vejjajiva អតីតនាយករដ្ឋមន្ត្រី ជាគណបក្សប្រឆាំងនៅក្នុងប្រទេសថៃ។ លោកមានវ័យ ៥៤ឆ្នាំ នឹងជាគូរប្រជេង កន្លងមកជាមួយគណបក្សភឿថៃ។
៤-Anutin Charnvirakul អាយុ៥២ឆ្នាំ មេដឹកនាំគណបក្ស Bhum Jai Thai ទទួលបានការគាំទ្រពីពលរដ្ឋ ជាច្រើន នៅតំបន់ភាគកណ្តាលនិងភាគខាងជើង ។
៥-Thanathorn Juangroongruangkit លោក Thanathorn អាយុ៤០ ឆ្នាំជាបេក្ខភាពក្មេងជាងគេ នៅក្នុងទទួលបានការចាប់អារម្ភយ៉ាងខ្លាំងពីមហាជនថៃ៕