វិភាគ ៖ ថៃនឹងការបោះឆ្នោតនៅថ្ងៃទី​២៤ ខែមីនា មេរៀនចាស់ ចម្លើយថ្មី

ចែករំលែក៖

ថាតើការបោះឆ្នោតលើកដំបូង ក្នុងរយៈពេល៨ឆ្នាំកន្លងមក និងចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ នៅក្នុងប្រទេសថៃ​ ថាតើអាចនាំមកនៅស្ថេរភាពនយោបាយ  អភិវឌ្ឍន៍សេដ្ឋកិច្ច ដូចការចង់បានរបស់ពលរដ្ឋ​ ក្នុងរយៈពេល ជិតពីរទសវត្សរ៍កន្លងមក ក្រោយរដ្ឋប្រហារទម្លាក់ថាក់ស៊ីន។

បច្ចុប្បន្ន ទីក្រុងបាងកក់ប្រទេសថៃកំពុងតែ គក្រើកដោយសារតែ​ការឃោសនាស្វែងរកសំឡេងគាំទ្រ ពីពលរដ្ឋសម្រាប់ការបោះឆ្នោតនាថ្ងៃទី​២៤ខែមីនា  ត្រូវបានគេវាតម្លៃថា អាចនឹងនាំមកនៅ​ការផ្លាស់ប្តូរថ្មី ដល់នយោ បាយថៃ។ បេក្ខភាពនាយករដ្ឋមន្ត្រី​ចាំបាច់ត្រូវតែទទួលបានអាសនៈដល់ទៅ​៣៧៦ ក្នុងចំណោម​៧៥០ អាសនៈក្នុងសភាព​ ទើបអាចដឹកនាំប្រទេសថៃបាន​។

នៅមុនការបោះឆ្នោតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា បានបង្ហាញពីក្តីសង្ឃឹមថាការបង្កើតរដ្ឋាភីបាលថ្មីនឹងធ្វើឡើងយ៉ាងរលូន ។ តាមការស្ទងមតិ លោកប្រាយុទ្ធចាន់អូចា​ទទួលបានការគាំទ្រខ្ពស់ជាងគេ​សម្រាប់កាន់តំណែងនាយករដ្ឋមន្ត្រីថៃ។

ប៉ុន្តែនៅមាន​គណបក្ស ដើម្បីជាតិថៃ​ ទទួលបានការស្រឡាញ់ គាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ​​ និងពលករ​នៅភាគ​ឦសាន្ត​ប្រទេសថៃ។

ថៃជាប្រទេសនាំអង្កចេញទៅក្រៅប្រទេសច្រើនជាងគេបំផុតនៅលើពិភពលោក​ សេដ្ឋកិច្ចថៃ​ភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្ម  ក្នុងនោះមានការផលិតស្រូវ អង្ក​ជាដើម​។ប៉ុន្តែសមាគមន៍ ស្រូវអង្កថៃ​បានបញ្ជាក់ថា ទិន្នផលនាំចេញនៅក្នុងឆ្នាំ​២០១៩នេះធ្លាក់ចុះ​១៤ភាគរយ បើប្រៀបធៀបនិងឆ្នាំ​២០១៨ ។ ប្រជាកសិករថៃ ដើរតួនាទីយ៉ាងសំខាន់​ ក្តោបក្តាប់សន្លឹកឆ្នោតភាគច្រើន ក្នុងចំណោមពលរដ្ឋគ្រប់អាយុ​បោះឆ្នោត ដល់ទៅ​៥១លានាក់ ដែលត្រូវចូលរួមបោះឆ្នោតនាថ្ងៃទី​២៤ខែមីនាខាងមុខ ។

ក្រុមអ្នកឯកទេសវិភាគធ្លាប់បានលើកឡើងថា ឡើងថា ប្រសិនបើមេដឹកនាំយោធាបន្តជាប់ឆ្នោតនោះស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ​មិនមានអ្វីប្រែប្រួលខុសច្រើននោះឡើយ​។ផ្ទុយទៅវិញ​ប្រសិនបើ​ គណបក្សផ្សេង ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី​ គឺដាន់ចាស់ពិបាក់នៅក្នុងការលុបបំបាត់ខ្លាំងណាស​​ ពេលនោះអាចនឹងមានការធ្វើមហាបាតុកម្មដឹកនាំដោយ លោកប្រយុទ្ធចាន់អូចា ជាមិនខាន ហើយយោធា​ក៏នឹងអាចបន្តចូលរួមធ្វើរដ្ឋប្រហារ ជាថ្មីទៀត ។

ក្នុងចំណោមបេក្ខភាព​ តំណែងនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត មាន​៦៨រូប ​ប៉ុន្តែ អ្នកដែលមានសង្ឃឹម​ទទួលបានសំឡេងគាំទ្រខ្ពស់ អាចប្រគួតប្រជេង​ខ្ពស់បំផុតនោះមានតែ៥រូបប៉ុណ្ណោះ ។

ការបោះឆ្នោតនៅក្នុងប្រទេសថៃ នឹងធ្វើឡើងនៅថ្ងៃទី២៤ខែមីនា ហើយកាលពីថ្ងៃទី១៧កន្លងមក ថៃបានចាប់ផ្តើមបោះឆ្នោតមុនកំណត់ឲ្យ ពលរដ្ឋថៃនៅក្រៅប្រទេស និងកម្លាំងយោធាមានឱកាសបោះឆ្នោតមុនគេបង្អស់។ បេក្ខភាពនាយករដ្ឋមន្ត្រីថៃ មានដល់ទៅ ៦៨រូប ក្នុងនោះមាន៥រូបប៉ុណ្ណោះដែលមានសង្ឃឹមខ្ពស់ ។

ក្នុងចំណោមបេក្ខភាពដែលលេចថ្លោជាងគេបំផុត ទាំង៥រូបមាន ៖

១-Prayuth Chan-O-Cha អាយុ៦៤ឆ្នាំ កាន់តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃ តាំងពីឆ្នាំ២០១៤។

២- Sudarat Keyuraphan ធ្លាប់កាន់តំណែង ជារដ្ឋមន្ត្រីកសិកម្ម និងសុខាភីបាល ។លោកស្រី Sudarat ជាបេក្ខភាពលេចថ្លោបំផុតនៅក្នុងគណបក្សភឿថៃ ជាគណបក្សប្រឆាំងធំបំផុត និងជិតស្និតជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រា ។

៣-Abhisit Vejjajiva អតីតនាយករដ្ឋមន្ត្រី ជាគណបក្សប្រឆាំងនៅក្នុងប្រទេសថៃ។ លោកមានវ័យ ៥៤ឆ្នាំ នឹងជាគូរប្រជេង កន្លងមកជាមួយគណបក្សភឿថៃ។

៤-Anutin Charnvirakul អាយុ៥២ឆ្នាំ មេដឹកនាំគណបក្ស Bhum Jai Thai ទទួលបានការគាំទ្រពីពលរដ្ឋ ជាច្រើន នៅតំបន់ភាគកណ្តាលនិងភាគខាងជើង ។

៥-Thanathorn Juangroongruangkit លោក Thanathorn អាយុ៤០ ឆ្នាំជាបេក្ខភាពក្មេងជាងគេ នៅក្នុងទទួលបានការចាប់អារម្ភយ៉ាងខ្លាំងពីមហាជនថៃ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print