ច្នៃគ្រាប់M-150 យករំសេវដាក់ដប ផ្ទុះបណ្តាលឲ្យរបួសមួយគ្រួសារ

ចែករំលែក៖

ខេត្តរតនគិរី ៖ មនុស្សប្រុសស្រីក្មេងចាស់ចំនួន៥នាក់ បានរងរបួសធ្ងន់និងស្រាលដោយសារតែច្នៃគ្រាប់ប្រភេទ អឹម១៥០យករំសេវច្រកដាក់ដប បណ្តាលឱ្យផ្ទុះបង្ករគ្រោះនេះតែម្តង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែងខេត្តរតនគិរី។

តាមប្រភពបានឱ្យដឹងថាគ្រាប់ផាវផ្ទុះនោះបណ្តាលឱ្យរងរបួស ៥នាក់ ក្នុងនោះ រងរបួសធ្ងន់ ៣នាក់ ស្រាល ២នាក់ ទី១.ឈ្មោះ ហេង សារឿន ភេទប្រុសអាយុជាង៤០ឆ្នាំ រងរបួសធ្ងន់ ជើងខាងស្តាំ ,ទី២.ឈ្មោះ សើន អួន ភេទប្រុស អាយុ១១ឆ្នាំ របួសធ្ងន់ ត្រូវចំមុខ , ទី៣.ឈ្មោះ តឿង ជឿង ភេទប្រុស អាយុ ៨ឆ្នាំ របួសធ្ងន់ ធ្លាយពោះវៀន , ទី៤.ឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ របួសស្រាល , ទី៥.ឈ្មោះ ចាង ត្រិន ភេទស្រី អាយុ ២៦ឆ្នាំ របួសស្រាលទាំង៥នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ករណីហេតុការណ៍ផ្ទុះគ្រាប់ផាវឆ្នៃនេះបង្ករឡើងដោយឈ្មោះ ហេង សារឿនជាអ្នកយកគ្រាប់ផាវមកច្នៃយករំសេវដាក់ក្នុងដបM១៥០ តែអកុសលខណៈកំពុងធ្វើក៏ត្រូវផ្ទុះតែម្តង ៕ ដោយ​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print