ស្លាប់កើនឡើងជាបន្តបន្ទាប់ ដោយសារលិចស្រឡាងនៅប្រទេសអ៉ីរ៉ាក់

ចែករំលែក៖

ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានបង្កើនគណកម្មការស្រាវជ្រាវ ពីហេតុការណ៍គ្រោះថ្នាក់លិចស្រឡាង​នៅដងទន្លេ​ Tigris ​ក្នុងទីក្រុង​ Mosul ​ភាគខាងជើង ប្រទេសអីរ៉ាក់ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ ៩៣នាក់ ។ មកទលពេលនេះមិនទាន់ដឹងពីតួលេខច្បាស់លាស​ពីអ្នកដំណើរនៅលើស្រឡាងដែលលិចនោះឡើយ​។

អ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់​លោក​ Saad Maan ​បានឲ្យដឹងថា ក្រុមស្រាវជ្រាវកំពុងតែ​​ ត្រួតពិនិត្យថា​តើស្រឡាងមានអ្នកដំណើរប៉ុន្មាន់នាក់ ។ ចំនួនមនុស្សមានវត្តមាននៅលើស្រឡាង​មានលើសចំនួនកំណត់ ។ បានលិចកាលពីថ្ងៃទី២១ ខែមីនា ស្ថិតនៅភាគខាងជើងអ៊ីរ៉ាក់ ។ មនុស្សភាគច្រើន បានធ្វើដំណើរទៅចូលរួមពិធីបុណ្យឆ្នាំថ្មីរបស់ជនជាតិ Kurdish ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់ Saad Maan បញ្ជាក់ថា មនុស្ស៩៤នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ។ ក្នុងនោះមានកុមារ១៩នាក់ផងដែរ ។ 

មន្ត្រីអ៊ីរ៉ាក់បានអះអាងថា ស្រឡាងបានលិចនៅទន្លេ Tigris ជិតទីក្រុង Mosul ភាគខាងជើងអ៊ីរ៉ាក់ ដោយសារមូលហេតុបញ្ហាបច្ចេកទេស ។ អំឡុងហេតុការណ៍លិចស្រឡាងនេះ នៅដងទន្លេនោះ ពុំមានទូកច្រើននោះទេ សម្រាប់ជួយសង្គ្រោះជនរងគ្រោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print