វីវរហើយស្រីៗ បង្កប់កាមេរ៉ាតាមបន្ទប់ទឹកក្នុងសណ្ឋាគារនៅប្រទេសកូរ៉េខាងត្បូង ដើម្បីផ្តិតយករូបភាពស្រីៗ

ចែករំលែក៖

ក្រុមជនកំហូចបានលួបបង្កប់កាមរ៉ា​នៅតាមបន្ទប់គេងសណ្ឋាគារ និងបន្ទប់ទឹក ដើម្បីថតសកម្មភាព​អាក្រតកាយរបស់ស្រីៗ ហើយពេលខ្លះមានទាំងការស្និតស្នាលរបស់គូស្នេហ៍នៅក្នុងបន្ទប់សណ្ឋាគារផងដែរ ។ ក្រុមជនខិល ខូចបានបង្ហោះរូបតាមអ៊ីនធើណេត ពេលខ្លះផ្សាយផ្ទាល់​ទៀតផង រកលុយបានយ៉ាងច្រើន ពីសកម្មភាពដ៏អាក្រក់ខាងលើ​ ។

ប៉ុន្តែការធ្វើអាក្រក់មិនបានយូរនោះឡើយ ​កម្លាំងប៉ូលិសបានចាប់ខ្លួនបុរស​៤នាក់​ជាប់ពាក់ព័ន្ធ ។ តាមការលើកឡើង មានភ្ញៀវសី្រៗ ចូលសម្រាកនៅតាមសណ្ឋាគារ ក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់១៦០០នាក់ ត្រូវជន ខិលខូច បង្កប់កាមរ៉ា លួចថតវីដេអូ សកម្មភាព រួចបង្ហោះនៅលើបណ្តាញអ៊ីនធើណេត ឬផ្សាយបន្តផ្ទាល់ រកលុយបានរាប់ពាន់ដុល្លារ ។ 

ភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង កាលពីថ្ងៃទី២១ ខែមីនា ប្រកាសថា បុរស៤នាក់ត្រូវបានចោទប្រកាន់ទោសរួចហើយ ។ ពួកគេបានធ្វើសកម្មភាពលួចដំឡើងកាមរ៉ាសម្ងាត់ នៅលើទូរទស្សន៍, នៅតាមម៉ាស៊ីនផ្លុំសក់ស្ត្រី និងនៅ លើឧបករណ៍អេឡិចត្រូនិកផ្សេងទៀត តាមបន្ទប់ដេកចំនួន៤២បន្ទប់ ក្នុងសណ្ឋាគារចំនួន៣០ ទូទាំងប្រទេស កូរ៉េខាងត្បូង ។

ប៉ូលិសបានចោទប្រកាន់បុរសទាំងនេះ បន្ទាប់ពីពួកគេរកលុយបានប្រហែល៦,២១០ដុល្លារ ពីការបង្ហោះវីដេអូ ឬផ្សាយបន្តផ្ទាល់ វីដេអូ ពីកាមរ៉ាសម្ងាត់នោះនៅលើបណ្តាញអ៊ីនធើណេត ។ បុរសទាំងនេះ បានចាប់ផ្តើមបង្ហោះនៅចុងឆ្នាំមុន ។

សព្វថ្ងៃ ការចែកចាយវីដេអូខុសច្បាប់ ដែលថតបានតាមកាមេរ៉ាសម្ងាត់ គឺកំពុងក្លាយជាបញ្ហាស្មុគស្មាញនៅកូរ៉េខាងត្បូង ។ ឆ្នាំមុន ស្ត្រីៗកូរ៉េខាងត្បូង ជាច្រើននាក់បានប្រមូលផ្តុំតវ៉ាច្រើនលើកច្រើនសារក្នុងទីក្រុងសេអ៊ូលទាម ទារឲ្យរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងប្រឆាំងជនល្មើស និងអ្នកចែកចាយវីដេអ៊ូខុសច្បាប់ទាំងនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print