ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយ បានកេីតឡេីងបន្ទាប់ពី មានករណីជនបរទេសម្នាក់ស្លាប់នៅក្នុងសណ្ឋាគារ Billabong Hotel (ដឹប៊ីលឹបង ហូតែល) នៅម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ទីតាំងផ្ទះលេខ៥ ផ្លូវ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហេីយអ្នកសារព័ត៍មានដែលចុះទៅផ្តិតយករូបភាពនោះ ក៏ត្រូវបានម្ចាស់សណ្ឋាគារដេញចេញមិនឲ្យថតយករូបភាពនោះទេ ។
តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សាកសពឈ្មោះAUCLAIR PATIFE អាយុ៤៧ឆ្នាំ ជាជនជាតិកាណាដា បានចូលមកស្នាក់នៅសណ្ឋាគារកើតហេតុកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ បាន៤ថ្ងៃប៉ុណ្ណោះ ។
ប្រភពព័ត៌មានដដែរបានបន្តទៀតថា មិត្តភក្តិរបស់ជនរងគ្រោះជាជនបរទេសដូចគ្នាបានបំភ្លឺប្រាប់សមត្ថកិច្ច នៅមុនពេលកើតហេតុជនរងគ្រោះបានផ្ញើសារប្រាប់មិត្តភក្តិថាគាត់(ជនរងគ្រោះ)មិនស្រួលខ្លួនចេះតែថប់ៗផ្លូវដង្ហើមគឺត្រូវការអុកសីុសែនជំនួយ លុះពេលមិត្តភក្តិមកមើលជនរងគ្រោះស្រាប់តែឃើញអារះជនរងគ្រោះមិនស្រួលខ្លាំងក៏បានទំនាក់ទំនងហៅឡានពេទ្យឲ្យមកដឹកជនរងគ្រោះទៅពេទ្យតែពេលដែលឡានពេទ្យមកដល់ក៏បញ្ជាក់ប្រាប់ថាជនបរទេសរូបនោះស្លាប់បាត់ទៅហើយ ដោយសារតែជនរងគ្រោះជាមនុស្សមានជំងឺប្រចាំកាយគឺជំងឺហឹតនិងសួត ។
ដោយឡែកចំពោះករណីនេះដែរ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារអ្វីនោះទេ ដោយគ្រាន់តែបូមទឹកនោមយកទៅពិនិត្យមេីលសិនទេីបដឹងថា ជនរងគ្រោះស្លាប់ដោយសារអ្វី ហេីយជំហ៊ានដំបូងគេសន្និដ្ឋានថាដោយសារគាំងបេះដូង ៕
...
ដោយ៖ ស ដារ៉ា