ភ្នំពេញ ៖ យុវសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួលទំពូងម្នាក់ ត្រូវប្រជាពលរដ្ឋព័ន្ធចាប់បានភ្លាមៗ បន្ទាប់ពីរូបគេនិងបក្ខពួកម្នាក់ទៀតធ្វេីសកម្មភាពឆក់ ទូរស័ព្ទដៃស៊េរីទំនេីបម៉ាកiPhone XS Max ពីស្រ្តីម្នាក់ បានសម្រេច ខណៈដែលនាងកំពុងជិះឡំប្រឺតា ។ ចំណែកឯបក្ខពួកម្នាក់ទៀតលើជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល រួមជាមួយ និងទូរស័ព្ទ របស់ជនរងគ្រោះផងដែរ ។
ករណីឆក់ខាងលើនេះ បានកេីតឡេីងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃរហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនាឆ្នាំ២០១៩ នៅតាមបណ្តោយម៉ៅសេទុង កែងនិងភ្លើងស្តុបកៅដាយ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនង្ស័យមានឈ្មោះ ឡេង ឆេងហ៊ុយ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យទួលទំពូង បច្ចុប្បន្នស្នាក់នៅភូមិត្នោត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (ជាអ្នកអង្គុយពីក្រោយធ្វេីសកម្មភាពឆក់) ។ ចំណែកបក្ខពួក ម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលជាមួយនឹងទូរស័ព្ទ របស់ជនរងគ្រោះ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ជាអ្នករត់ឡំប្រឺតាឈ្មោះថា វាសនា បានឲ្យដឹងថា មុនពេលកេីតហេតុ គាត់បាន ដឹកស្រ្តីរងគ្រោះពីម្តុំទឹកថ្លាឆ្ពោះទៅម្តុំទួលស្វាយព្រៃ២ លុះមកដល់ចំណុចកេីតហេតុ ខណៈពេលដែលស្រ្តីរងគ្រោះកំពុងមេីលផែនទីក្នុងទូរស័ព្ទដៃ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ីយគីនិច មិនចាំស្លាក លេខ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទស្រ្តីរងគ្រោះបានសម្រេចតែម្តង ។ ភ្លាមនោះស្រ្តីរងគ្រោះបានស្រែកថា ចោរ ឆក់ ទូរស័ព្ទ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនិងអ្នកដំណើរនាំគ្នាជួយធ្វើអន្តរាគមន៍ដេញតាម ហើយ បានចាប់ទាញជនសង្ស័យម្នាក់ ជាអ្នកអង្គុយពីក្រោយនិងធ្វេីសកម្មភាពឆក់នោះបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ ។ ចំណែកម្នាក់ទៀតមិនព្រមឈប់ក៏ជិះគេចខ្លួនបាត់រួមទាំងយកទូរស័ព្ទជនរងគ្រោះទៅជាមួយផងដែរ ។
ក្រោយកើតហេតុសម្ភារៈបាត់បង់មាន៖ ទូរស័ព្ទដៃស៊េរីទំនេីបមួយគ្រឿងម៉ាក iPhone XS Max ជារបស់ជនរងគ្រោះ ។ រីឯវត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ខ្សែក១ខ្សែ;នាឡិកាដៃ១ ;កាបូបលុយ១ និងសំភារៈមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីធ្វេីការសាកសួរកសាងសំណុំរឿងបញ្ជូនចាត់ការបន្តតាមនីតិវិធី ៕ ស រស្មី
...