មន្ត្រីកងរាជអាវុធហត្ថក្រុងស្វាយរៀង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀងះ មន្ត្រីកងរាជអាវុធហត្ថក្រុងស្វាយរៀងម្នាក់បានជួបគ្រោះចរាចរណ៍ បានស្លាប់ពេលបញ្ជូនមកកាន់មន្ទីពេទ្យនៅរាជធានីភ្នំពេញ ដោយសារតែអាការរបួសធ្ងន់ធ្ងរពេក ។ គ្រោះថ្នាក់នេះកើតឡើងនៅពេលមន្ត្រី អាវុធហត្ថបើកបរម៉ូតូ ហើយបានបុកគ្នាជាមួយអ្នកបើករថយន្តហាយឡេនឌ័ ក្នុងទិសដៅបញ្ច្រាសគ្នា ​យ៉ាងពេញទំហឹង ។
ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃព្រហស្បតិ៍ ០១រោច ខែ ផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង៨ និង២៥នាទី យប់នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ​១២១ និង១២២ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះប៊ុនធឿន ឧត្តម អាយុ ២៨ឆ្នាំ មុខរបរកងរាជអាវុធហត្ថក្រុងស្វាយរៀង មានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង ១K-៤៧៥៥ខូចខាតយ៉ាងដំណំ ។
ចំណែកអ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់តែរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-0625 នៅនិងកន្លែង។
សាក្សីបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-០៦២៥ ដោយធ្វើដំណើរពីកើតមកលិច លើកំណាត់ផ្លូវជាតិលេខ១ បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ធ្វើ ឲ្យមន្ត្រីនគរបាលដែលកំពុងបើកបរម៉ូតូម៉ាកហុងដាសេ១២៥បុកពេញទំហឹង ។
បន្ទាប់ពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម ប្រជាពលរដ្ឋបានជួយសង្គ្រោះបឋម និងបានរាយការណ៍ទៅសមត្ថថកិច្ច ជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យ ។ ប៉ុន្តែអាការៈមានសភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ជាអកុសលក៏បានដាច់ខ្យល់ស្លាប់ ។
ចំពោះមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែងតាមជំនាញ រួចក៏យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់ ។
តាមការវាស់វែង និងពិនិត្យជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរ
រ​​ថ​​យន្តម៉ាកហាយឡេនឌ័រខ្វះការប្រុងប្រយ័ត្ន នៅពេលបត់រថយន្ត ។
ដោយឡែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនមកស្រុកកំណើតវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ទាំង អារម្មណ៍ក្ដុកក្ដល និងអាឡោះអាឡ័យបំផុតពីសំណាក់ក្រុមគ្រួសារ ៕ ដោយ ៖ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print