នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ ប​ញ្ចូ​ន​ជនសង្ស័យ​ទាំង​១០​នាក់​ ទៅ​កាន់​សាលាដំបូង​រាជធានី​ករណី​វាយ​ប្លន់​ម៉ូតូ

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌដង្កោ​ បាន​ធ្វើការ​ដឹក​ប​ញ្ចូ​ន​ជនសង្ស័យ​ ១០​នាក់​ ដែល​ករណី​វាយ​ប្លន់​ម៉ូតូ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​-​ខេត្ត​ រួម​ទាំង​សម្ភារៈ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀត​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

image2

​ជនសង្ស័យ​ទាំង​១០​នាក់​ ដែល​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​មានឈ្មោះ​ ទី​១.​ឈ្មោះ​ ធឿ​ន​ រ៉ា​វី​ ហៅ​ រ៉ា​ ហៅ​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​សាមគ្គី​ទី​២​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ទី​២.​ឈ្មោះ​ នី​ និ​ត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​កា្ដ​ន់​២​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ ទី​៣.​ឈ្មោះ​ សួង​ សុខ​នាង​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រឹ​ង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ទី​៤.​ឈ្មោះ​ រឿង​ សុវណ្ណ​ ហៅ​ភើ្ល​ង​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ។​ ទី​៥.​ឈ្មោះ​ ស៊ុន​ តឹក​ឡាយ​ ហៅ​គឹ​ម​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​មិន​ពិតប្រាកដ​ ស្រុក​កំណើត​ ភូមិ​ចារ​ ឃុំ​ចារ​ ស្រុក​ព្រែក​កប្បាស​ ខេត្តតាកែវ​។​ ទី​៦.​ឈ្មោះ​ គី​ង​ គឹ​ម​ស៊ន​ ហៅ​ វ៉េវ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ផែស្ងួត​តេ​ង​ឡាយ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ទី​៧.​ឈ្មោះ​ វណ្ណ​ ដា​រ៉េ​ត​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ព្រះ​ពោធិ៍​ ឃុំ​ភ្នំ​បាទ​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​ ទី​៨.​ឈ្មោះ​ មឿ​ន​ គ​ន្ធា​ ហៅ​ ច​ន្ថា​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​វត្ត​ថ្មី​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​ ទី​៩.​ឈ្មោះ​ រិ​ន​ បូ​រិ​ទ្ធ​ ហៅ​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ផ្ទះ​ជួល​ភូមិ​កន្ទោក​ជើង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ទី​១០.​ឈ្មោះ​ ឆឹង​ ពិដោរ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ជម្ពូ​វ​ន្ត័​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ប្រភព​ព័​ត៌​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ធ្លាប់​ធ្វើ​សម្ម​ក​ភាព​ វាយ​ប្លន់​យក​ម៉ូតូ​កន្លង​មក​ គឺ​ចាប់ពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​សង្កាត់​ពន់​សាំង​ ខណ្ឌ​ព្រែក​ព្នៅ​ បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ​ បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់​ ១​នាក់​ និង​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ ចំនួន​ ១២​លើក​ ក្នុង​នោះ​មានៈ​ខណ្ឌដង្កោ​ ៣​លើក​ ,​ខណ្ឌ​ព្រែក​ព្នៅ​ ៣​លើក​ (​ជន​រង​គ្រោះ​ស្លាប់​ ១​នាក់​),​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៣​លើក​ (​ជន​រង​របួសធ្ងន់​ ១​នាក់​),​ខណ្ឌ​ជ្រោយចង្វារ​ ១​លើក​ (​ជន​រង​គ្រោះ​ស្លាប់​០១​នាក់​),​ និង​ខេត្តកំពង់ចាម​ ២​លើក​ (​ជន​រង​គ្រោះ​របួសធ្ងន់​១​នាក់​)​។​

​ដោយឡែក​នា​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ជនសង្ស័យ​ចំនួន​៣​នាក់​ (​ស្រី​១​នាក់​)​ បាន​រៀបចំ​គំរោង​ប្លន់​ម៉ូតូឌុប​ ដោយ​អោយ​ជនសង្ស័យ​ ១​នាក់​ (​ស្រី​)​ ជា​អ្នក​ហៅ​ម៉ូតូឌុប​ជិះ​មក​ផ្លូវ​៣០​ម៉ែត្រ​ ភូមិ​ព្រៃ​ទីទុយ​សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ចំណែក​ជនសង្ស័យ​០២​នាក់​ (​ប្រុស​)​ កាន់​ម៉ា​ឡេ​តរុំ​អាវយឺត​ខ្មៅ​ ជិះ​ម៉ូតូ​ ១​គ្រឿង​ នៅ​រង់ចាំ​ ដើម្បី​ធ្វើ​សកម្មភាព​ តែ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ល្បាត​ឃើញ​ជនសង្ស័យ​ ហៅ​ត្រួតពិនិត្យ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​ មក​ធ្វើការ​សាកសួរ​ ទើប​ឈាន​ដល់​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​ ៧​នាក់​ (​ស្រី​២​នាក់​)​ បន្ថែម​ទៀត​ រួម​មាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់ខ្លួន​ ៤​នាក់​ (​ប្រុស​)​ ដកហូត​ ម៉ូតូ​ ២​គ្រឿង​ ខណ្ឌទួលគោក​ ឃាត់ខ្លួន​ ១​នាក់​ (​ប្រុស​)​ ដកហូត​ ម៉ូតូ​ ៤​គ្រឿង​ និង​ខេត្តកណ្តាល​ ឃាត់ខ្លួន​ ២​នាក់​ (​ស្រី​)​ ។​

​សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា​ ដោយ​មានការ​ដឹកនាំ​ ចង្អុលបង្ហាញ​ និង​ការ​ដាក់ចុះ​នូវ​ផែនការ​-​វិធានការ​សំខាន់ៗ​ របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ ជា​ពិសេស​ការ​អនុវត្តន៍​លើ​វិធានការ​បង្ការ​ និង​បង្ក្រាប​បទល្មើស​ របស់​លោក​ឧត្តមសេនីយ៍ឯក​អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ក្រោម​ការ​ដឹកនាំ​របស់​គណ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ​ ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ​ ជឹ​ម​ ស៊ី​ថា​ អធិការ​ខណ្ឌដង្កោ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទើប​ឈាន​ដល់​ការ​បង្ក្រាប​មុខ​ សញ្ញា​វាយ​ប្លន់​យក​ម៉ូតូ​ដ៏​សកម្ម​ទាំង​ ១០​នាក់​ និង​ដកហូត​ ម៉ូតូ​ចំនួន​ ៧​គ្រឿង​ និង​សម្ភារៈ​បង្ក​បទល្មើស​មួយ​ចំនួន​បនទៀត​ ៕​

image1

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print