ប្រុសចរិតស្រីម្នាក់យកសាំងចាក់ដុតក្មេងប្រុសម្នាក់ បណ្តាលឲ្យឆេះរលាកខ្លួន ព្រោះខឹងលួចលុយ១ម៉ឺនរៀល

ចែករំលែក៖

ខេត្តសៀមរាប ៖ មានករណីហឹង្សាដោយចេតនា(ចាក់សាំងដុតក្មេង)បណ្ដាលអោយរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ថ្ងៃសុក្រ២រោចខែផល្គុនឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២២ខែមិនាឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរ មុខរបរលក់ដូរនៅភូមិគោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះតែម មឿតភេទស្រី (តែងខ្លួនធ្វើប្រុស) អាយុ៣៩ ឆ្នាំ បានចាក់សាំងចំនួន១គំរបដបទឹកសិទ្ធនិងដុតលើក្មេងរងគ្រោះឈ្មោះពន ប៉ិនភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្សនៅភូមិ ឃុំជាមួយគ្នាបណ្តាលឲ្យឆេះនិងរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ញូនសង្រោ្គះនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា(ជនរងគ្រោះនិងជនសង្ស័យជាអ្នកដ៍ទៃ) ។

មូលហេតុ:ជនរងគ្រោះបានលួចលុយ ជនសង្ស័យចំនួន១០០០០រៀល។

ក្រោយពេលកើតហេតុកំលាំងជំនាញបានចុះស្រាវជ្រាវកន្លែងកើតហេតុ កសាងសំណុំរឿង ធ្វើការស្រាវជ្រាវ និងបានសហការជាមួយការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជនឃាត់ជនសង្ស័យបានហើយបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពួកអនុវត្តនីតិវិធីបន្ត។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួកបានអោយដឹងនៅព្រឹកថ្ងៃទី២៣ ខែ មិនា ឆ្នាំ២០១៩នេះថា ជនសង្ស័យកំពុងស្ថិតនៅក្នុងអធិការដ្ឋាននគបាលស្រុកពួក បន្ដការសួរនាំទៀត ចំណែកក្មេងរងគ្រោះ កាលពីល្ងាចម៉ិញដូចជាធដូរស្បើយគ្រាន់ហើយ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print