ផ្ទះរបស់មន្រ្តីនគរបាលម្នាក់ភ្លើងព្រៃរាល​ឆេះខ្ទេចគ្មានសល់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះចំនួន​០១​ខ្នង របស់​ លោក ទូច សំអុល (​មន្ត្រី​នគរ​បាល ចូលនិវត្តន៍​) បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​ខាងលើនេះឡើង គឺ​មក​ពី​ភ្លើង​ព្រៃ​ បាន​រាលដាល​ឆាបឆេះ​តែម្ដង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា សម្ភារៈ​ខូចខាត​រួមមាន​ ៖ ផ្ទះ១​ខ្នង ទំហំ​៦,៥០​ម៉ែត្រ គុណ​នឹង​១០​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ​និង​ត​យ៉ាប​ប្រក់​ស្បូវ​ ម៉ូតូ​១​គ្រឿង ម៉ាក Honda Dream ស៊េរី ២០១៣ ទូ​ក្បាច់​មួយ តម្លៃ​៧០០​ដុល្លារ​ តុ​ធ្នង់​មួយ តម្លៃ​៣០០​ដុល្លារ​ គ្រែ​ពីរ​ តម្លៃ​៥០០​ដុល្លារ​ ទូទឹកកក​មួយ តម្លៃ​១៥០​ដុល្លារ​ ទូរទស្សន៍​១​គ្រឿង​ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ។

សមត្ថកិច្ច​បាន​យក​ឡានទឹក ក្រុមហ៊ុន​អូរ​ស្មាច់ រី​សត មក​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង ទើប​មិន​រាលដាល​បន្ត​ទៀត អស់​ទឹក​ចំនួន​១​ឡាន​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print