កុំចេះតែហ៊ាន ១៣ថ្នេរ ព្រោះផឹកស៊ីនិយាយប៉ះសង្សារគេ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ រងរបួសដេជាងដប់ថ្នេបន្ទាប់ ពីកផឹកស៊ីនិយាយឌឺដងប៉ះចំសង្សាគេកន្លងមកត្រូវក្រុមក្មេងទំនើងកាប់ ខណៈពេលជិៈម៉ូតូជួបគ្នា ។ ហិង្សានេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចកូនភ្នំខាងលិចភូមិភ្នំបាក់ សង្កាត់ទឺកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអធិការក្រុងសិរីសោ័ណស៊ី  ឌី  បានឲ្យដឹងថា៖  ជនរងគ្រោះឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ៣១ឆ្នាំ រស់​នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបានបន្តថា៖ តាមការរៀបរាប់ពីជនរងគ្រោះថា៖មុនកើតហេតុរូបគេ បានជិះម៉ូតូម៉ាកMSX ពណ៍ខ្មៅទឹកប្រាក់ ដើម្បីទៅលេងប្អូនដោយមានទឹកកក ទឹកក្រូច ពេលទៅដល់ចំណុចកើតហេតុខាងលើក៏ជួបក្រុមជនសង្ស័យ ពេលនោះខ្លួនបាន ហៅ ឈ្មោះ ចិន ក៏ស្រាប់តែមានម្នាក់ក្នុងចំណោមបក្ខពួកនោះ បានឆ្លើយបាទ ជនរងគ្រោះសួរថាទៅណា? ក៏ស្រាប់តែជនបង្ករឈ្មោះចិនចុះពីម៉ូតូមកកាប់ខ្លួននិងពូថៅ បណ្តាលអោយរងរបួសចំក្បាលផ្នែកខាងក្រោយក្បាល និងថ្ងាស់ ដេរ១០ធ្នេរ និងស្មាដេរ៣ធ្នេររួមទាំងកាប់ម៉ូតូបែកចង្កាងភ្លើងមុខ និងអាវម៉ូតូខាងក្រោយ ផ្នែកខាង ឆ្វេងទៀតផង ។

លោកបន្ថែមថា៖តាមការស្រាវជ្រាវក្នុង ករណីហឹង្សានេះ  គឺដោយសារតែជនរង គ្រោះ បាននិយាយប៉ះពាល់ពាក្យសម្ដីលែបខាយស្នេហាអូនបងទៅលើសង្សាគេខណៈពេលហួបចុកសប្បាយជុំគ្នាពេលកន្លងមក ។

ក្រោយកើតហេតុជនបង្ករឈ្មោះ ចិន រួមទាំងបក្ខ ពួក ៣ នាក់ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ បានរត់គេចខ្លួនបាត់បន្ទាប់ពីធ្វើសកម្មភាពកាប់លើនរងគ្រោះ  ហើយកម្លាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យឈ្មោះចិន និងបក្ខពួកយកមកផ្តន្ទាទោតាមច្បាប់  វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print