ផ្ទះជាង៣០ខ្នង នៅខេត្តព្រះវិហារ ត្រូវខ្យល់កន្ត្រាក់ វាយបំផ្លាញ​ បន្ទាប់ពី​មានភ្លៀងធ្លាក់មួយមេ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​ ៖​ ខ្យល់កន្ត្រាក់ និងបង្កអោយមានជា ផ្គ រន្ទះបាញ់ កាល​ពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងស្រុកចំនួន៣ នៃខេត្តព្រះវិហារបានធ្វេីអោយផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានរងការខូចខាត​ ដោយសារគ្រោះធម្មជាតិ​ ដូចជា​របើកដំបូល របើកជញ្ជាំង រលំរាបដល់ដី បាក់ដើមឈើនៅតាមផ្លូវ ។

ប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋអោយដឹងថា​ ៖កាល​ ពីល្ងាចថ្ងៃទី២៣​ មីនា​នេះ​ មានគ្រោះធម្មជាតិ​ ភ្លៀងផ្គរ លាយឡំនិងខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង រងការខូចខាតរបើក​ដំបូល និងរលំទាំងស្រុង នៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប។ ក្នុងនោះមានផ្ទះ ៦ខ្នងត្រូវរលំទាំងស្រុង និង១៤ខ្នងទៀតរបើកដំបូល របើកជញ្ជាំងនិងមានដើមឈើអមសងខាងផ្លូវ ក៏ត្រូវបានរលំផងដែរ។

តាមមន្ត្រី​អាជ្ញាធរមូលដ្ឋានបានបញ្ជាក់តួលេខ​ បឋមថា​ មានរលំទាំងស្រុង៣ខ្នង និងរបើកដំបូល១០ខ្នង ដោយសារពេលនេះមេឃកំពុងភ្លៀងខ្លាំង ពុំអាចរាប់ចំនួនឲ្យពិតប្រាកដបានទេ​ និងនៅស្រុកជ័យសែន ផ្ទះប្រជាពលរដ្ឋ១ខ្នង ក៏ត្រូវបានរងការខូចខាត ដោយខ្យល់កន្ត្រាក់វាយផ្តួលរំលំទាំង​ ស្រុងផងដែរ៕​

...

ដោយ​ ៖​ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print