នគរបាលបង្ក្រាបទីតាំងបើកអ៊ីនធើណេតក្បែរសាលារៀនដែលពង្វក់កូនសិស្សឱ្យគេចសាលារៀននៅស្រុកមង្គលបុរី

ចែករំលែក៖

ខេត្ដបន្ទាយមានជ័យ៖ នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមាន ជ័យសហការជាមួយនគរបាលស្រុកមង្គល បុរីដឹកនាំកម្លាំងដោយលោកវរសេនីយ៍ ត្រី ម៉ុល សុភេទ នាយការិយាល័យបាន ចេញបង្ក្រាបទីតាំងបើកអ៊ីនធើណេត មួយកន្លែងក្បែរសាលារៀននៅស្រុក មង្គលបុរី ដែលបើកដៃឱ្យសិស្សតូចៗ ចូលលេងហ្គេមគេចសាលាមិនចូលរៀន បង្កឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្ស ។

IMG_1059

ទន្ទឹមនោះសមត្ថកិច្ចឃាត់ខ្លួន ម្ចាស់កន្លែងបើកអ៊ីនធើណេតម្នាក់ឈ្មោះ លួស សុខចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិចំការតាដោក ឃុំឫស្សី ក្រោក ស្រុកមង្គលបុរី ខេត្ដបន្ទាយ មានជ័យបញ្ជូនមកាន់ស្នងការដ្ឋាននគរបាលខេត្ដដើម្បីអនុវត្ដតាមច្បាប់ និង ឃាត់សិស្សតូចៗ១០នាក់ដើម្បីអប់រំហើយកោះហៅអាណាព្យាបាលឱ្យមកទទួល យកទៅអប់រំបន្ថែម ។

ការចុះបង្ក្រាបទីតាំងបើកអ៊ីនធើណេតយីហោ ចាន់ ណែតនៅភូមិចំការតា ដោក ស្រុកមង្គលបុរីនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីអាណាព្យាបាលសិស្សបានប្ដឹង ទៅសមត្ថកិច្ចជុំវិញការព្រួយបារម្ភរបស់អាណាព្យាបាលសិស្សទៅលើការប៉ះពាល់នៃការរៀនសូត្ររបស់កូនពួកគាត់នាំគ្នា គេចពីសាលាទៅចូលលេងហ្គេមនៅទីតាំងអ៊ីនធើណេតក្បែរសាលានោះ ។

លោក ម៉ុល សុភេទ នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដប្រាប់ឱ្យដឹងថាទីតាំងបើកហ្គេមខាង លើសមត្ថកិច្ចបានចុះទៅអប់រំនិងឱ្យ ម្ចាស់ធ្វើកិច្ចសន្យាម្ដងរួចមកហើយឱ្យ បញ្ឈប់កុំឱ្យកូនសិស្សតូចៗចូលលេងហ្គេមតទៅទៀត ។ ក៏ប៉ុន្ដែម្ចាស់ទីតាំងនោះ មិនអនុវត្ដតាមនៅតែបន្ដសកម្មភាព ឱ្យកូនសិស្សតូចៗចូលលេងហ្គេមដដែលបង្កឱ្យប៉ះពាល់ការសិក្សារបស់សិស្ស ។

ដូច្នេះដើម្បីអនុវត្ដតាមបទបញ្ជាផ្ទាល់ របស់លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ដកម្លាំងនគរបាលក៏បានចុះទៅបង្ក្រាបនិងឃាត់ខ្លួនម្ចាស់ ទីតាំងថែមទាំងដកហូតបានឧបករណ៍ សម្ភារកុំព្យូទ័រជាច្រើនគ្រឿងដើម្បីយក ទៅអនុវត្ដតាមនីតិវីធី ៕

IMG_1057

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print