លោកផ្កាយ១ ព្រុំ សន្ធរ ឡេីងជាស្នងការ ខេត្តព្រៃវែង ភ្លាមកេីតមានបទល្មើស ប៉ូលិសបាញ់ សម្លាប់ពលរដ្ឋដោយ ចោទប្រកាន់ ថា”ជា ចោរលួចឡាន”

ចែករំលែក៖

ខេត្តព្រៃវែង ៖លោក ឧត្ដមសេនីយ៍ ត្រី ព្រុំ សន្ធរ កូនប្រុសលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបាន ចូល កាន់តំណែង ជាស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

រយៈពេល ជិត២ខែប៉ុណ្ណោះ បន្ទាប់ពីឡេីង កាន់តំណែងក៏កេីតមាន ករណីប៉ូលិសបាញ់ សម្លាប់ពលរដ្ឋ ដោយចោទប្រកាន់ថា ”ជា ចោរលួចឡាន ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានសម្តែងការហួសចិត្ត ចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច ដែលបង្ក្រាបអ្នកបើករថយន្ត ដែលឈានរហូតដល់ការបាញ់សម្លាប់មនុស្ស នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបាញ់អ្នកបើករថយន្តនោះ គឺជាកូនប្រុសនគរបាលជាន់ខ្ពស់មួយរូប ហើយសម្តេចបញ្ជាឲ្យនគរបាលរូបនោះ នាំខ្លួនជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះ មកដោះស្រាយតាមច្បាប់ជាបន្ទាន់ បើមិនដូច្នេះទេ នឹងត្រូវអស់តំណែងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអយុត្តិធម៌មួយចំនួននៅក្នុងសង្គម មិនគួរកើតបែរជាបណ្តោយឲ្យកើតមានទៅកើត ដូចជាករណីបាញ់សម្លាប់ក្រុមជនសង្ស័យលួច រថយន្តនៅឯខេត្តព្រៃវែងជាដើម។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឃើញកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយ គ្រឿងម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AF-2679។

ការដេញតាមរថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាជនសង្ស័យក្នុងអំពើលួចរថយន្ត ចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹង មកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS។

ផ្តើមចេញពីករណីនេះ ទើបកម្លាំងនគរបាលស្រុកព្រះស្តេច រួមជាមួយកម្លាំងអាវុធហត្ថផងដែរនោះ បានដេញរហូតយករថយន្តមួយគ្រឿងទៅពាំង ហើយក៏ផ្ទុះអាវុធទៅលើជនសង្ស័យទាំង២នាក់ ដែលកំពុងនៅខាងក្នុងរហូតដល់ស្លាប់ម្នាក់ និងរបួសម្នាក់។

មន្រ្តីនគរបាលដែលរងការចោទថា បានបាញ់ទៅលើអ្នកបើករថយន្តទាំង២នាក់នោះ មានឈ្មោះ ជឹម រតនៈ ត្រូវបានគេដឹងថា ជាកូនប្រុសលោកឧកញ៉ា ជឹម សុខ ល្បីខាងរកស៊ីទិញ និងលក់គោ ក្របីមួយរូបនៅខេត្តព្រៃវែង៕ 

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print