វីវរទៀតហើយ ! សម្តេចតេជោផ្តាំទៅ លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេ ប៉េអឹមខេត្តក្រចេះ ប្រយ័ត្នអស់ស័ក្តិ និង បណ្ដេញចោលព្រោះរឿង កូនដកកាំភ្លើង ភ្ជង់គំរាមគេ

ចែករំលែក៖

ភ្នំពេញ៖ មានប្រសាសន៍ពីរាជធានីភ្នំពេញ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ផ្តាំផ្ញើទៅកាន់ លោកឧត្ដមសេនីយ៍ ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ប្រយ័ត្នអស់ស័ក្តិ និងត្រូវ បណ្ដេញចេញ ពីក្របខ័ណ្ឌព្រោះរឿងកូន ដកកាំភ្លើងភ្ជង់គំរាមគេ ។
សម្តេចតេជោ មានប្រសាសន៍ថា”មេប៉េអឹម ខេត្តក្រចេះ ត្រូវបញ្ចុះបញ្ចូលកូនឱ្យចូលខ្លួន តាមការកោះហៅរបស់ព្រះរាជអាជ្ញា ខេត្ត កំពង់ចាម វាអត់ទាន់មានរឿងអីទេ ។ ប៉ុន្តែបេី ស្រលាញ់កូនពេក អ្នកនឹងអស់ស័ក្តិ ខ្ញុំនឹងដក ស័ក្តិ បណ្តេញចោល”។
នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តែងជាចម្ងល់ និងផ្តាំទៅលោក សាន្ត ប៊ុនថាន មេប៉េអឹម ខេត្តក្រចេះ ថាកូននេះបានកាំភ្លើងមកពីណា ។ បេីមានរឿងសម្របសម្រួល ឱ្យមកកុំឱ្យ គេចខ្លួន កុំយកតួនាទីបិទបាំងអំពើអាក្រក់ របស់កូន , តុលាការកោះហៅត្រូវតែមក ។
សូមបញ្ជាក់ថា៖ លោក ហាក់ ហ៊ាន់ តំណាង អយ្យការ អមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានចេញ ដីកាបញ្ជាឱ្យចូលខ្លួន ដោយអនុញ្ញាតឱ្យ មន្ត្រីនគរបាលយុត្តិធម៌ប្រេីប្រាស់កម្លាំង សាធារណៈដេីម្បីបង្ខំឱ្យលោកស័ក្តិ ៤ សាន្ត សុខុម កូនប្រុសមេប៉េអឹម ខេត្តក្រចេះ បង្ហាញខ្លួន ។
តុលាការបានតម្រូវឱ្យលោកសក្តិ៤ សាន្ត សុខុម បង្ហាញខ្លួននៅអយ្យការ អមសាលាដំបូងខេត្ត កំពង់ចាមឱ្យ បានមុនថ្ងៃ ទី ២៦ ខែមេសា ឆ្នាំ២០១៩ ក្នុងបទល្មើស ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយ គំរាមកំហែងនឹងអាវុធ ។
មន្ត្រីកងរាជ អាវុធហត្ថខេត្តក្រចេះ លោក សក្តិ៤ សាន្ត សុខុម កូនប្រុសមេ ប៉េអឹមខេត្ត ក្រចេះបានគេចខ្លួន ពីលំនៅឋានក្រោយ ជនរងគ្រោះដាក់ពាក្យបណ្ដឹងផ្លូវការចូល ស្នងការនគរបាលខេត្តកំពង់ចាម ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print