តំណាងអយ្យការចោទប្រកាន់កូនមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ២បទល្មើស គឺបទ៖ ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោសដោយគំរាមកំហែង ,និងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ចាម៖ ទីបំផុត..!..នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ តំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ កូនប្រុសមេបញ្ជាការអាវុធខេត្តក្រចេះចំនួន២បទល្មើស ក្នុងនោះមានបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោសដោយគំរាមកំហែងនិងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់» ពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។ ខណៈឪពុកនាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ច គ្រាមានការព្រមានពីសម្តេចតេជោ ហ៊ុន សែន ដកតំណែង បណ្តេញចេញពីអង្គភាពនោះ។

សមត្ថកិច្ចបានអោយដឹងថា៖ បន្ទាប់ពីចោទប្រកាន់រួច សំណុំរឿងនេះ នឹងបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរបន្តនីតី សម្រេចឃុំខ្លួន ឬមិនឃុំបណ្តោះអាសន្ន គឺនឹងដឹងនៅថ្ងៃស្អែក។
ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ច បានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាមភ្លាមៗ បន្ទាប់ពីធ្វើកំណត់ហេតុស្តាប់ចម្លើយ នារសៀលថ្ងៃទី២៥ ខែមីនា ក្រោយពីរូបគេ បានបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច ដើម្បីទទួលទោសកំហុសរបស់ខ្លួនពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។

សូមបញ្ជាក់ថា៖ កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះ ថែមទាំងបានដកកាំភ្លើងភ្ជង់ លើយុវជនពីររូបនោះថែមទៀតផង។
ក្រោយមកគេចខ្លួន ពេលជនរងគ្រោះ២នាកដាក់ពាក្យបណ្តឹង តែជាសំណាងដែរ ត្រូវឪពុកនាំខ្លួនអោយសមត្ថកិច្ច ដើម្បីបញ្ចៀសនូវការដកតំណែង ពីការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន។
គួបញ្ឈប់កូនអ្នកធំ ទម្លាប់យកពាក្យថា៖ មានតែអញ..ដឹងអត់..? ចុងក្រោយគឺ..អុញចឹ…៕

...

ដោយ៖ ស្រីមាស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print