ជនសង្ស័យ១ក្រុមមានស្រីប្រុស៤នាក់ បានវាយជនជាតិបរទេសម្នាក់យកទូរស័ព្ទ តែត្រូវជនរងគ្រោះតដៃវិញរត់គេខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១ក្រុមមានស្រីប្រុស៤នាក់ បានវាយជនជាតិបរទេសម្នាក់យកទូរស័ព្ទ ខណៈកំពុងអង្គុយ​លំហែកាយនៅមាត់ទន្លេរបានសម្រេចរួចនាំគ្នារត់គេចខ្លួនតែត្រូវជនជាតិបរទេសវាយតដៃដណ្ដើមយកទូរស័ព្ទបានមកវិញ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលវម៉ោង១ រំលងអធ្រាត​ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសុធារស ខាងមុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

ជនជាតិបរទេសមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបុរសជាជនជាតិបរទេសម្នាក់ ជិះកង់មួយគ្រឿងមកឈប់នៅមាត់ទន្លេដើម្បីអង្គុយលំហែកាយលេង មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យប្រុសស្រី៤នាក់ ពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក និងពីរនាក់ទៀតដើរថ្មើរជើងមកស្ទាក់ពីមុខធ្វើសកម្មភាព​យកដំបងវាយប្លន់យកទូរស័ព្ទដៃពីជនជាតិបរទេសបានសំរេច តែត្រូវជនជាតិបរទេសបានដកច្រវ៉ាក់ដែលចាក់ជាប់នឹងកង់មកវាយតដៃវិញ ដណ្ដើមយកទូរស័ព្ទបានមកវិញ ដោយឃើញសភាពការណ៍មិនស្រួលជនសង្ស័យទាំងនោះបានរត់គេចខ្លួនបាត់អស់។

បន្ទាប់ពីកើតហេតុជនរងគ្រោះជាជនជាតិបរទេស មិនបានមកដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលនោះទេ បានជិះ​កង់​ទៅផ្ទះវិញបាត់តែម្តង ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print