បើកម៉ូតូលឿនជែងរថយន្តមួយគ្រឿងមិនផុត ជ្រុលទៅបុកកន្ទុយរឺម៉កម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនបានវ៉ាជែងរថយន្តមួយគ្រឿងមិនផុតជ្រុលទៅបុកកន្ទុយរឺម៉កម៉ូូតូធ្លាយពោះ​វៀនបណ្តាលឲ្យរងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦កែងនិងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GL-4557ធ្វើដំណើរតាមវណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿងមិនចាំម៉ាក បានជ្រុលទៅបុកកន្ទុយរឺម៉កម៉ូតូមួយគ្រឿង មករៀបចំដឹកតុកៅអីនិងសំភារៈលក់បាយឆានិងគុយទាវ ចតនៅតាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាឲ្យធ្លាយពោះវៀនយរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច និងជំនាញចរាចរបានចុះមកដល់បានវាស់វែងយករឺម៉កម៉ូតូ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print