សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស-និស្សិត ជិត២ពាន់នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ ក្នុងនោះមាននារី ៧១៣ នាក់ផងដែរ។

គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតអធិការអប់រំចំនួន ៤០នាក់ នារី ៤នាក់, បរិញ្ញា​បត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២៣នាក់ នារី ៣នាក់, និស្សិតវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ ១៨នាក់ នារី ១នាក់, គ្រូបង្រៀនកម្រិតឧត្តមបរិញ្ញាបូក១ ចំនួន ៨០៥នាក់ នារី ៣២៤នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿន ៩៨៨នាក់ នារី ៣៥០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ ១២ បូក២ ចំនួន ៤៤នាក់ នារី ៣១នាក់ ៕

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print