កម្លាំងសន្តិសុខអាល្លឺម៉ង់បានសម្រេចជម្លៀសពលរដ្ឋ ជាច្រើនចេញពីទីតាំងសំខាន់ៗ ក្រោយរងការគំរាមវាយប្រហារបំផ្ទុះគ្រាប់បេក ។ នៅខេត្តក្រុងជាច្រើនរងការគំរាមវាយប្រហារ បង្កក្តីបារម្ភយ៉ាងខ្លាំង ។
ទីតាំងរដ្ឋាភិបាល និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅអាល្លឺម៉ងត្រូវបានជម្លៀស ពលរដ្ឋមន្ត្រីរដ្ឋការ ទៅកាន់តំបន់មានសុវត្ថិភាព ក្រោយមានអ៊ីម៉ែល គំរាមបំផ្ទុះគ្រាប់បែក។ ប៉ូលិសអាល្លឺម៉ងបានបញ្ជាក់ថាទីក្រុងដែលរងការគំរាមវាយប្រហារនោះមាន ទីក្រុង Augsburg, Kaiserslautern, Goettingen, Neunkirchen និង Rendsburg ។
ក្រោយការជម្លៀសពលរដ្ឋចេញអស់ កម្លាំងជំនាញបាន ត្រួតពិនិត្យ គ្រប់ជ្រុងជ្រោយ ស្វែងរកគ្រាប់បែកប៉ុន្តែមិនបានរកឃើញអ្វីនោះឡើយ។ មកទលពេលនេះ កម្លាំងសន្តិសុខមិនទាន់ដឹងអត្តសញ្ញាណជនផ្ញើ ជាង១០០អ៊ីម៉ែលគំរាមវាយប្រហារនោះឡើយ ។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានផ្សាយថា ក្រុមជ្រុលនិយមជាអ្នកធ្វើសកម្មភាពទាំងនោះ មិនតែប៉ុណ្ណោះពួកគេបានបង្អួត អាវុធ ទំនើបៗ មានទាំងអាវុធ ជីវសាស្ត្រផងដែរ ។
ក្រោយការបាញ់ប្រហារនៅក្នុងប្រទេសនូវេសាឡង់ ប្រទេសជាច្រើនជុំវិញពិភពលោករងការគំរាមកំហែងវាយប្រហារគ្រាប់បែក ក្នុងនោះមានទាំងក្រុមហ៊ុនអាកាសចរណ៍ផងដែរ។ កាលពីថ្ងៃទី២៦ខែមីនា កន្លងមកក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ក៏រងការគំរាមវាយប្រហារគ្រាប់បែកធ្វើឲ្យយន្តហោះត្រូវចុះចត់ជាបន្ទាន់ ៕