រាជរដ្ឋាភិបាល​ សម្តែង​ការ​សោកស្ដាយ​បំផុត​ ចំពោះ​​គ្រោះថ្នាក់​ចរាចរ​លេី​និស្សិត​ស្រី​ ឌុំ​ រីដា

ចែករំលែក៖

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ ដោយ​បញ្ជាក់​ថា​ ការ​បាត់បង់​និស្សិត​ ឌុំ​ រីដា​ នៅ​ក្នុង​បរិបទ​គ្រោះថ្នាក់​ចរាចរ​ដ៏​តក់ស្លុត​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក៏ដូចជា​មហាជន​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ ។

ពិតប្រាកដ​ណាស់​នេះជា​សារមួយ​ដ៏​ត្រឹមត្រូវ​ និង​ ជា​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ រាស្ត្រ​និង​រដ្ឋ​ “រួម​គ្នា​ប្រឆាំងនឹង​អ្នក​បេីក​បរ​ ដែល​មាន​ឥរិយាបថ​ឃោឃៅ​ គ្មាន​គុណធម៌​ សីលធម៌​ ធ្វេសប្រហែស​ និង​ បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សាធារណជន​”គឺ​មិន​តែ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះទេ​ គឺ​ វិធានការ​ម៉ឺងម៉ាត់​ជាមួយ​នឹង​ការ​ទប់ស្កាត់​ការពារ​សាធារណជន​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ដែល​អាច​ទទួល​យក​បាន​ផងដែរ​ ។

ជាមួយ​គ្នា​នេះ​ផងដែរ​ ក្នុង​នាម​រាជរដ្ឋាភិបាល​ សូម​សម្តែង​នូវ​ការ​សោកស្ដាយ​បំផុត​ និង​ សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព​ និង​ សូម​វិញ្ញាណក្ខន្ធ​ក្មួយ​ស្រី​បាន​ទៅ​កាន់​សុគតិភព​ ។

សូម​បញ្ជាក់​ថា​ ប្រភព​ព័ត៌មាន​ជាច្រើន​ បញ្ជាក់​ថា​ អត្តសញ្ញាណអ្នកបើកបរឡាន​ រថយន្ត​ RANGE ROVER​ ពាក់​ផ្លាក​លេខ​2AF-7777​ បុកនិស្សិតស្រី​ ឆ្នាំទី៤​ ម្នាក់ស្លាប់យ៉ាងវេទនា​ នោះ​ គឺ​ ជាកូនស្រីថៅកែសណ្ឋាគារប្រេមអិចប្រេសអង្គរ​ នៅខេត្ត​សៀមរាប​ ដែលមានឪពុកឈ្មោះយិន ហ្គិច ជាសមាជិកក្រុមប្រឹក្សាខេត្ត​សៀមរាប​ ហើយនារី​បង្កហេតុឈ្មោះ យិន ម៉ាណា​ ។

ប្រភព​ព័ត៌មាន​ ដដែល​បន្ត​ថា​ អ្នកបើកបរ​មានកូនក្មេងពីរ​ បីនាក់ ប្រឡែង​គ្នា​ និង​ បេីកបរ​លឿន​ ជា​មូលហេតុ​នៃ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print