ផ្ទះលក់នំឆាខ្វៃត្រូវអគ្គីភ័យឆេះអស់គ្មានសល់

ចែករំលែក៖

ភ្នំពេញ៖ផ្ទះលក់នំឆាខ្វៃនិងបោះពុម្ពធៀបការមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ដែលម្ចាស់អះអាងថាសម្ភារះនិងរបស់របរដែលត្រូវអគ្គីភ័យឆាបឆេះនោះគិតជាប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ០៧និង៤៥នាទីព្រឹកថ្ងៃទី២៧ខែមិនា ឆ្នាំ២០១៩នៅចំណុចផ្ទះលេខ២ផ្លូវ៦០៨ភូមិ២១ក្រុម១០០សង្កាត់បឹងកក់ទី២ខណ្ឌទួលគោកតំបន់រោងចក្រឆ្នាំង ខាងជើង វត្តនាគវន។

ផ្ទះ ដែលត្រូវភ្លើង ឆេះនោះ មានទំហំ៨ម៉ែត្រគុណ១១ម៉ែត្រថ្មក្រោមឈើលើប្រក់ស័ង្កសីដែលមានម្ចាស់ឈ្មោះហេងសាលីភេទប្រុសអាយុ៦២ឆ្នាំនិងប្រពន្ធឈ្មោះសួសចន្ថាអាយុ៥៧ឆ្នាំជនជាតិខ្មែរមុខរបរធ្វើនំឆាខ្វៃនិងបោះធៀបការ ។

សាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុខណះពេលដែលម្ចាស់កំពុងតែនៅក្នុងផ្ទះស្រាប់តែភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ ភ័យស្លន់ស្លោនាំគ្នាជញ្ជូនអីវ៉ាន់ចេញក្លាយភ្លើងឆេះរាលដាល់។ភ្លាមៗរថយន្តពន្លត់អគ្គីភ័យបានទៅអន្តរាគមន៍បាញ់ពន្លត់ទាន់ពុំបណ្តាលអោយឆេះរាល់ដាលដល់លំនៅដ្ឋានអ្នកដែលនៅជាប់ក្បែរខាងនោះឡើយ ។

តាមស្រ្តីជាម្ចាស់ផ្ទះបានអោយដឹងថានៅមុនពេលកើតហេតុគាត់កំពុងតែនៅចង្ក្រានបាយស្រាប់តែឮសម្លេងផ្ទុះ ហើយអ្នកជិតខាងបានស្រែកហៅថាភ្លើងឆេះគាត់ក៍បានរត់ចេញមកក្រៅដោយពុំបានយកអ្វីទាំងអស់ ។

ស្រ្តីជាម្ចាស់បានអោយដឹងថា ការកើតមានអគ្គីភ័យ នេះពុំដឹងថាមូលហេតុធ្វើនោះទេតែសង្ស័យបណ្តាលមកពីទុស្សខ្សែភ្លើង ។
តាមនគរបាលមូលដ្ឋាន បានអោយដឹងថានៅក្នុងការកើតមានអគ្គីភ័យរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងទៅអន្តរាគមន៍បាញ់អស់ទឹក៣គ្រឿងភ្លើងបានរលត់វិញនៅវេលាម៉ោងប្រមាណ៨និង១០នាទីព្រឹក។

នគរបាលមូលដ្ឋានបានអោយដឹងថាសម្ភារៈដែលខូចខាតមាន កង្ហារ០៥គ្រឿង,កុំព្យូទ័រ០២គ្រឿង,ម៉ាស៊ីនត្រជាក់២គ្រឿង,មុងភួយ,ពូក,ទូរទស្សន៍០១គ្រឿងរួមទាំងសម្ភារះមួយចំនួនធំទៀតត្រូវភ្លើងឆេះបានរងការខូចខាតទាំងស្រុង ។

ម្ចាស់បានអោយដឹងថាសម្ភារះដែលត្រូវភ្លើងឆេះគិតជាប្រាក់អស់ប្រមាណជាង២ម៉ឺនដុល្លារ ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print