សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បុរស​ម្នាក់​ជុំវិញ​រឿង​ប៊ិ​ច​ចម្លែក​ចុច​ផ្ទុះ​ស្លាប់​មនុស្ស​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​ជុំវិញ​ករណី​ប៊ិ​ច​ចម្លែក​ដែល​ចុច​ហើយ​ផ្ទុះ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ​យប់​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១១​នោះ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​សំ​ ស្នា​ អាយុ​២៦​ឆ្នាំ​ ជា​កម្មករ​លើក​គ្រឿងសំណង់​ក្រុមហ៊ុន​លក់​ការ៉ូ​ SH​ ។​

​ក្រោយ​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​និយាយ​ថា​ ការ​ពិត​ខ្លួន​គ្មាន​ចេតនា​សម្លាប់​ជន​រង​គ្រោះ​នោះ​ទេ​ ព្រោះ​នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​ ខ្លួន​និង​ជន​រង​គ្រោះ​បាន​រើស​ប៊ិ​ច​១​ដើម​នៅ​ជិត​ធុងសំរាម​ ដោយ​មិនដឹង​ថា​ ជា​ប៊ិ​ច​កែ​ច្នៃ​កាំភ្លើង​នោះ​ទេ​ ដោយ​នាំ​គ្នា​យក​មក​មើល​ ហើយ​ពេល​នោះ​ ពួក​គេ​ទាំង​២​នាក់​បាន​ដណ្តើម​ប៊ិ​ច​គ្នា​យក​មក​មើល​ ក៏​ត្រូវ​ចំ​គន្លឹះ​ប៊ិ​ច​ បណ្តាល​ឱ្យ​ផ្ទុះ​ចំ​ជន​រង​គ្រោះ​ដួល​ទៅ​លើ​ដី​បាត់​ទៅ​ហើយ​ ។​

​សូម​បញ្ជាក់​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ ធី​ ធាង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ធ្វើការ​នៅ​កន្លែង​លក់​ការ៉ូ​យីហោ​SH​ មានស្រុក​កំណើត​នៅ​ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ ៕​

IMG-20151212-WA0008

IMG-20151211-WA0018

IMG-20151211-WA0016

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print