រើសកាំភ្លើងបានដោះលេងនៅក្រោមផ្ទះរាលកៃត្រូវចំឪពុកដេកលើផ្ទះ

ចែករំលែក៖

ខេត្តរតនគិរី÷ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរើសបានអាវុធAkស្វាយបត់មួយដើមហើយយកមកដោះលេងនៅក្រោមផ្ទះស្រាប់តែរាលកៃផ្ទុះគ្រាប់ទៅត្រូវចំឪពុកដែលកំពុងតែដេកនៅផ្ទះរងរបួសជាទម្ងន់សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

ការឃាត់ខ្លួនយុវជននោះនៅវេលាម៉ោង ២២,០០ នាទីថ្ងៃអង្គារ៍៦រោចខែផល្គុនឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ២៥៦២ត្រូវនឹងថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩ស្ថិតក្នុងភូមិកែងសាន់ឃុំសេដាស្រុកលំផាត់ខេត្តរតនគិរី ។

ប្រភពពសមត្ថកិច្ចបានឱ្យដឹងថាការរៀលកៃកាំភ្លើងនោះបណ្ដាលឱ្យជនរងគ្រោះ ឈ្មោះញ៉ អង្គួត ភេទប្រុសអាយុ ៦៥ឆ្នាំ ជនជាតិទំពួនមុខរបរជាប្រធានភូមិមានទីលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសយ៉ាងធ្ងន់ធ្ងរចំភ្លៅខាងស្ដាំ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អង្គួត និចភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ ឃុំកើតហេតុខាងលើត្រូវជាកូនជនរងគ្រោះ។
ប្រភពបន្តថាខណៈពេលដែលជនរងគ្រោះកំពុងតែដេកលើគ្រែនៅលើផ្ទះស្រាប់តែឈ្មោះ អង្គួត និចត្រូវជាកូនបង្កើតបន្ទាប់ពីរើសបានកាំភ្លើងមួយដើមម៉ាក AK ស្វាយត គ្មានលេខនោះមកក៏បានដោះមើលនៅខាងក្រោមផ្ទះស្រាប់តែរៀលកៃត្រូវចំឪពុកដែលកំពុងដេកនៅលើផ្ទះនោះតែម្ដង។

ហើយភ្លាមៗបន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចក៏បានមកដល់រួចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមផងដែរ។

ហើយកម្លាំងនគបានអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ,សេដាក៏បានធ្វើការឃាត់ខ្លួននិងស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕ដោយ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print