ខេត្តកំពង់ចាម ៖ ធ្វេសប្រហែលខ្វះការយកចិត្តទុកដាក់តែមួយភ្លែតទ្រព្យសម្បត្តិត្រូវរលាយបាត់សូន្យ នោះគឹអគ្គិភ័យបានឆាបឆេះរាលដាលបង្ក អោយផ្ទះពលរដ្ឋចំនួន៧ និងជាច្រេីនខ្នង ស្មើ០៧ គ្រួសារបានឆេះអស់ទាំងស្រុង ។
នគរបាលផ្នែកអគ្គិភ័យអោយដឹងថា ហេតុការណ៍ នេះកេីតឡេីងស្ថិតនៅឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីវេលាម៉ោងជិត៦ ព្រលប់ថ្ងៃពុធនេះ ។
នគរបាលបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្ដាលមកពីផ្ទុះបំពង់ហ្គាស និងជាការធ្វេសប្រហែសរបស់ពលរដ្ឋ ទើបបង្កអោយមានគ្រោះអគ្គីភ័យកើតឡើង ខណៈកម្លាំងបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យនៃអធិការស្រុក រថយន្តពន្លត់អគ្គីភ័យស្នងការ និងប្រើប្រាស់ទឹកជាច្រេីនដើម្បីសង្គ្រោះ និងទប់ស្កាត់អំណាចភ្លេីងកុំអោយឆេះ រាលដាលដល់លំនៅឋានផ្សេងទៀត ប៉ុន្តែគួរ អោយសោកស្តាយ មុនរថយន្តទៅដល់ភ្លេីងបានឆេះផ្ទះអស់ ៧ខ្នងទៅហើយ ។ ចំពោះសម្ភារៈនិងទ្រព្យសម្បត្តិខូចខាតនៅមិនទាន់ធ្វើការវាយតម្លៃបាននោះទេ ។
តាមរបាយការណ៍អាជ្ញាធរមានសមត្ថកិច្ចអោយដឹងថា លំនៅឋានចំនួន៧របស់ប្រជាពលរដ្ឋដែល ត្រូវភ្លើងឆេះមានម្ចាស់ឈ្មោះ ១-ឈ្មោះសេង.ផូ ផ្ទះទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ២-ឈ្មោះ អំ.យ៉ាត ផ្ទះទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ២-ឈ្មោះគ្រុយ.សៅ ផ្ទះទំហំ៦គុណ៩ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ៤-ឈ្មោះសយ.ផល ផ្ទះទំហំ៦.៥ម៉ែត្រ គុណ៩ម៉ែត្រធ្វើពីឈើប្រក់ក្បឿង ៥-ឈ្មោះស៊ីម.ណាក់ ផ្ទះទំហំ៥ម៉ែត្រ គុណ៩ម៉ែត្រធ្វើពីឈើ ប្រក់ដែក ៦-ឈ្មោះដា.ភាព ផ្ទះទំហំ៧ម៉ែត្រគុណ១៣ម៉ែត្រ ធ្វេីពីឈើប្រក់ក្បឿង និងទី៧-ឈ្មោះយីម.យ៉ុន ផ្ទះទំហំ៥ម៉ែត្រគុណ៧ម៉ែត្រធ្វើពីឈើ ប្រក់ដែក ៕ ដោយ ៖ វណ្ណៈ