ខេត្តបាត់ដំបងៈ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឱ្យដឹងថាកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសហការនិងកម្លំងនគរបាលក្រុងបាត់ដំបងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនស័ង្សយចំនួន០២នាក់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅក្នុងក្រុងបាត់ដំបងជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសឆក់កាបូបនិងទ្រព្យសម្បត្តិជនបរទេស។
ជនង្ស័យឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិចំការសំរោង០២សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងឈ្មោះ សុគនិ្ទ ធិន ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលជនស័ង្សយខាងលើ បានធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិជនបរទេសឈ្មោះJULIA GREBENSTIN ភេទស្រី អាយុ ៣០ឆ្នាំ ជាជនជាតិអាល្លឺម៉ង់ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៩ និងឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរឈ្មោះយ៉ន គឹមហ៊រ ភេទស្រីអាយុ១៩ឆ្នាំរស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង កាលពីថ្ងៃ២១ខែ មីនា ឆ្នាំ២០១៩ក្នុងក្រុងបាត់ដំបង។
សម្ភារ:ភស្តុតាងដកហូតបានរួមមានៈ
1-ម៉ូតូជិះធ្វេីសកម្មភាពចំនួន០១គ្រឿង
2-កុំព្យូទ័រចំនួន០១គ្រឿង
3-ម៉ាស៊ីននថតចំនួន០១គ្រឿង
4-ទូរស័ព្ទដៃចំនួន០១គ្រឿង
5-លិខិតឆ្លងដែនចំនួន០១ច្បាប់ និងសម្ភារ:មួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានបញ្ជាក់ថានៅមានមុខសញ្ញា សេសសល់ផ្សេងទៀតក្នុងករណីឆក់ទ្រព្យសម្បត្តិដែលលោកកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោស ។
ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ឋកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា
...