ខេត្តរតនគីរី ៖ អំពើរមនុស្សឃាតមួយបានកើតឡើងដោយជនដៃដល់ប្រើដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះឲ្យរបួសធ្ងន់ស្រាល០២នាក់និងស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ហេតុការណ៍អើមនុស្សឃាតដ៍ាហាវព្រៃផ្សៃនេះបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលវេលាម៉ោង២៣.៤០ នាទី ថ្ងៃសៅរ៍ ១០រោចខែផល្គុនឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ២៥៦២ត្រូវនឹងថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៩នៅចំណុចការដ្ឋានស្រការនាគក្រុមហ៊ុនដូនពេញអាគ្រីកូ ស្ថិតនៅភូមិស្រែឈូកឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថានេះជាអំពើមនុស្សឃាតដោយចេតនាមួយបង្ករឡើងដោយជនសង្ស័យប្រើដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ម្នាក់ របួស់ធ្ងន់ម្នាក់ស្រាលម្នាក់។
ប្រភពបន្តថាករណីមនុស្សឃាតនេះ ជនរងគ្រោះ ទី១-ឈ្មោះ វ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ទី២-ឈ្មោះ ភួង ភិន ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្ត។
ទី៣-ឈ្មោះ ឡេន មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ រងរបួស់ស្រាល។
ក្រោយកើតហេតុភ្លាមៗកម្លាំងអធិការស្រុកលំផាត់និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជ័យឧត្តមក៏បានចុះទៅដល់និងធ្វើការស្រាវជ្រាវរហូតដល់ម៉ោង៧.១៥នាទីថ្ងៃបន្ទាប់ទើបឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់ឈ្មោះ សះ យូសុះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ ។
ហើយអ្នកទាំង០៤នាក់នោះរស់នៅភូមិឃុំកើតហេតុខាងលើនោះជាមួយគ្នាតែម្តង។
សមត្ថកិច្ចថាមូលហេតុបង្ករទំនាស់នោះដោយសារជនរងគ្រោះនិងជនសង្ស័យរួមទាំងបក្សពួកមានគ្នាសរុប០៤នាក់ អង្គុយផឹកទឹកត្នោតជូរអស់៥លីត្រហើយក៏បានទាស់សម្តីគ្នា ទើបជនសង្ស័យបានយកដាវសាំរ៉ៃមកកាប់ទៅលើជនរងគ្រោះទាំងបីនាក់នោះតែម្តង។
ជនដៃដល់ក្រោយធ្វើសកម្មភាពរួចក៏បានរត់គេចខ្លួនបាត់ភ្លាមៗដែរតែក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរកចាប់ខ្លួនដដែលផងដែរ។
ហើយកម្លាំងអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍បាននិងកំពុងបំពេញបែបបទតាមនិតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ដោយ ជីវន្ត័