ទាស់ពាក្យសម្តីគ្នាពេលផឹកទឹកត្នោតជូបង្ករអំពើមនុស្សឃាតប្រើដាវ​សាំម៉ូរ៉ៃ​ស្លាប់ម្នាក់របួសធ្ងន់ស្រាល​២​នាក់​

ចែករំលែក៖

ខេត្ត​រតនគីរី​ ៖​ អំពើរមនុស្សឃាត​មួយ​បានកើតឡើងដោយជនដៃដល់ប្រើដាវសាំម៉ូរ៉ៃកាប់​ទៅលើ​ជនរងគ្រោះ​ឲ្យ​របួស​ធ្ងន់​ស្រាល​០២​នាក់​និងស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍អើមនុស្សឃាត​ដ៍ាហាវព្រៃផ្សៃនេះ​បាន​កើតឡើងបង្កឱ្យមាន​ការភ្ញាក់ផ្អើល​វេលា​ម៉ោង​២៣.៤០ នាទី ថ្ងៃសៅរ៍ ១០រោចខែផល្គុនឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ២៥៦២ត្រូវនឹងថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៩នៅចំណុចការដ្ឋាន​ស្រការ​នាគ​ក្រុមហ៊ុន​ដូនពេញ​អា​គ្រីកូ ស្ថិតនៅ​ភូមិស្រែឈូកឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរី។​

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថានេះជាអំពើមនុស្សឃាតដោយចេតនាមួយបង្ករឡើងដោយជនសង្ស័យប្រើដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យ​​ស្លាប់​ម្នាក់ របួស់ធ្ងន់​ម្នាក់ស្រាល​ម្នាក់​។​

ប្រភពបន្តថាករណី​មនុស្សឃាត​នេះ ជនរងគ្រោះ ទី១-​ឈ្មោះ វ៉ាត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំជនជាតិខ្មែរមុខរបរកម្មករស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។​

ទី២-​​ឈ្មោះ ភួង ភិន ភេទ​ប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្ត។​

ទី៣-​​ឈ្មោះ ឡេន មករា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ រងរបួស់ស្រាល​។​

​ ក្រោយ​កើតហេតុ​ភ្លាមៗ​កម្លាំងអធិការស្រុកលំផាត់និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជ័យឧត្តមក៏បានចុះទៅដល់និងធ្វើការស្រាវជ្រាវរហូតដល់ម៉ោង៧.១៥នាទីថ្ងៃបន្ទាប់ទើបឈានដល់​ធ្វើ​ការឃាត់ខ្លួន​ជនដៃដល់​ឈ្មោះ សះ យូ​សុះ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​កម្មករ ។

...

ហើយអ្នកទាំង០៤នាក់នោះរស់នៅភូមិឃុំកើតហេតុខាងលើនោះជាមួយគ្នាតែម្តង។​
​សមត្ថកិច្ចថាមូលហេតុបង្ករទំនាស់នោះដោយសារជនរងគ្រោះនិងជនសង្ស័យរួមទាំងបក្សពួក​មាន​គ្នាសរុប​០៤​នាក់ អង្គុយ​ផឹក​ទឹកត្នោតជូរ​អស់​៥​លីត្រហើយក៏បានទាស់សម្តី​គ្នា ទើប​ជនសង្ស័យ​បាន​យក​ដាវសាំរ៉ៃ​មក​កាប់​ទៅលើ​ជនរងគ្រោះ​ទាំង​បី​នាក់នោះ​តែម្តង​។​
​ជនដៃដល់ក្រោយធ្វើសកម្មភាពរួចក៏បានរត់គេចខ្លួនបាត់ភ្លាមៗដែរតែក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរកចាប់ខ្លួនដដែលផងដែរ។
ហើយកម្លាំងអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍បាននិងកំពុង​បំពេញ​បែបបទ​តាម​និតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាម​ច្បាប់​៕ដោយ ជីវន្ត័


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print