អ៉ីស្រអែល មានសត្រូវកាន់តែច្រើន ក្រោយអាមេរិកទទួលស្គល់តំបន់ហ្គោឡែន ជាទឹកដីរបស់អ៊ីស្រាអែល

ចែករំលែក៖

អ៉ីស្រាអ៊ែល បានពង្រីកទឹកដីកាន់តែធំឡើងៗ ក្រោយពេលប្រទេសនេះ​បានសម្រេចដាក់បញ្ជូនដែនដីដែលខ្លួនបានគ្រប់គ្រង ដោយប្រើកម្លាំងវាយប្រហារ  ។ ការទទួលស្គល់មានតែអាមេរិក បើទោះបី មានប្រទេសជាច្រើន​ជំទាស់ក្តី​។

នៅពេលនេះក្រៅពីក្រុមឧទ្ទាមនៅកាហ្សា ​និងមានក្រុមនៅក្នុងប្រទេសស៊ីរី ជាបន្តទៀត វាយប្រហារទៅលើ​ទឹកដីអ៊ីស្រាអែល​ជាការព្រមាន។ ពេលថ្មីៗ គឺនៅថ្ងៃ ទី​៣១ខែមីនាទឹកដីអ៊ីស្រាអ៊ែលបន្តរងការវាយប្រហារដោយរ៉ុក្កែតជាថ្មីពីតំបន់កាហ្សា ដោយមិនមានប្រព័ន្ធការពារមីស៊ីលណាមួយរបស់អ៊ីស្រាអ៊ែលវាយស្ទាក់នោះឡើយ។

សារព័ត៌មាន​Times of Israel ​បានដកស្រង់ការប្រកាសរបស់កម្លាំងការពារអ៊ីស្រាអ៊ែល  IDF ​បញ្ជាក់ថា មានរ៉ុក្កែត​៥គ្រាប់បាញ់ចេញពីកាហ្សា​ទៅលើទឹកដី​ អ៊ីស្រាអ៊ែល ។ ការវាយប្រហារខាងលើ​បង្កឲ្យមានភាពចលាចលកើតឡើង នៅអ៊ីស្រាអ៊ែល ក្រោយពេល សំឡេងប្រកាសអាសន្ន​បានបន្លើឡើង​ ភ្លាមៗនោះ​ពលរដ្ឋបាននាំគ្នា ស្វែងរកកន្លែងលាក់ខ្លួន ។ ទទឹមនឹងនោះក៏មានសំឡេង​ផ្ទុះខ្លាំងៗជាច្រើនលើក ពីការវាយប្រហារដោយក្រុមហាម៉ាស។

បើទោះបីពលរដ្ឋស្វែងរកកន្លែងលាក់ខ្លួន ដោយសុវត្ថិភាព ​ប៉ុន្តែរ៉ុក្កែតទាំងនោះ បានធ្លាក់ចំតំបន់គ្មានមនុស្សរស់នៅ​ មិនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនោះឡើយ​។ ចំណុចទាំងនោះហើយទើប អ៊ីស្រាអែលមិនបានវាយស្ទាក់ កម្ទេចរ៉ុក្កែតខាងលើដូចរាល់លើក។

បើទោះបីអ៊ីស្រាអ៊ែល​មិនដឹងថា​រ៉ុក្កែតបាញ់ប្រហារមកពីទីណា ​ប៉ុន្តែ កម្លាំងទាហានអ៊ីស្រាអែលដែលមានរថក្រោះ​ កាំភ្លើងធំ​បានវាយប្រហារតបតវិញ​ នៅតំបន់កាហ្សា ។ នៅពេលនេះ គេមិនទាន់ដឹងថាមអ្នកស្លាប់និងរបួសនោះឡើយ។

កាលពីចុងខែមីនានោះដែរ​​ពលរដ្ឋនៅព្រំដែនកាហ្សា បានធ្វើបាតុកម្ម ដុតកងឡាន  បង្ខំឲ្យកម្លាំងទាហានអ៊ីស្រាអែលបាញ់ឧស្ម័នបង្ហូទឹកភ្នែក និងបាញ់កាំភ្លើងគ្រាប់ពិត បណ្តាលឲ្យមានមនុស្ស ៤នាក់ស្លាប់ និង ៦៤នាក់រងរបួស​។

ពាក់ព័ន្ធការដាក់បញ្ជូន​តំបន់ហ្គោឡែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល​ ពេលនេះសម្ព័ន្ធអារ៉ាប់ស្វះស្វែងរកដំណោះស្រាយ ដោយជំរុញឲ្យ ក្រុមប្រឹក្សាសន្តិសុខ ច្រានចោលការស្រប់ច្បាប់ របស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាប ហ្គោឡេន។

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានថ្លែងកាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ថា ប្រទេសសម្ព័ន្ធអារ៉ាប់ កំពុងតែស្វះស្វែងរកដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រឆាំងសហរដ្ឋអាមេរិក ដែលប្រកាសទទួលស្គាល់ដែនដីខ្ពង់រាប ហ្គោឡេន (Golan)ជាដែនដីរបស់អ៊ីស្រាអែល ។ 

កាលពីថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើការទទួលស្គាល់ដែនដីខ្ពង់រាប ហ្គោឡេន របស់ស៊ីរី ថា ជាដែនដីរបស់ប្រទេសអ៊ីស្រាអែល បង្កឲ្យមានការភ្ញាក់ផ្អើល និងថ្កោលទោសយ៉ាងខ្លាំងពីប្រទេសសម្ព័ន្ធអារ៉ាប់ ក៏ដូចពីបណ្តាប្រទេសមួយចំនួននៅជុំវិញពិភពលោក ។

ដែនដីខ្ពង់រាប ហ្គោឡេន ស៊ីរី កាលពីឆ្នាំ១៩៦៧ ត្រូវពួក ជីព (អ៊ីស្រាអែល) ចូលលុកលុយធ្វើសង្គ្រាមរយៈពេល៦ថ្ងៃ ដណ្តើមកាន់កាប់មិនព្រមប្រគល់ឲ្យស៊ីរីនោះទេ បើទោះបីចប់សង្គ្រាមហើយក៏ដោយ ។ នៅក្នុងឆ្នាំ១៩៨១ រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសដាក់បញ្ចូលដែនដីខ្ពង់រាបនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែពុំមានការទទួលស្គាល់ជាអន្តរជាតិនោះឡើយ រហូតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ មេដឹកនាំសហរដ្ឋអាមេរិក បានចុះហត្ថលេខា ទទួលស្គាល់ដែនដី ហ្គោឡេន នេះថា ជាកម្មសិទ្ធិរបស់អ៊ីស្រាអែលផ្តាច់មុខ ។

ស្ថិតនៅឯប្រទេសទុយណេស៊ី នៃកិច្ចប្រជុំកំពូលរបស់ប្រទេសសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានបញ្ជាក់ថា «យើង ជាមេដឹកនាំបណ្តាប្រទេសអារ៉ាប់ ដែលបានជួបជុំគ្នានៅប្រទេសទុយណេស៊ី…សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ទទួលស្គាល់ថា ជាទឹកដីរបស់អ៊ីស្រាអែល ទៅលើដែនដីខ្ពង់រាប ហ្គោឡេននោះ» ។

 

លោកបានបញ្ជាក់ថា ប្រទេសសម្ព័ន្ធអារ៉ាប់ នឹងព្រាងដំណោះស្រាយមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្វែងរកការយល់ព្រមផ្លូវច្បាប់ពីតុលាការយុត្តិធម៌អន្តរជាតិ លើការសម្រេចចិត្តរបស់អាមេរិកនោះ ។ ជាមួយគ្នានេះដែរ ប្រទេសសម្ព័ន្ធអារ៉ាប់ ក៏សូមព្រមាន បណ្តាប្រទេសដទៃផ្សេងទៀត មិនត្រូវដើរតាមលំអានរបស់អាមេរិក ទទួលស្គាល់ដែនដីហ្គោឡេន នេះជារបស់អ៊ីស្រាអែលឡើយ ។

ជាមួយគ្នានេះសហគមន៍អន្តរជាតិ ក៏បានថ្កោលទោសដល់អាមេរិក​ ដែលបានទទួលស្គល់តំបន់ហ្គោលឡែន ទាំងខុសច្បាប់​ ។​ សកម្មភាពខាងលើ គឺជាការឃុបឃិតរវាងអាមេរិកនិងអ៊ីស្រាអែល នៅក្នុងការពង្រីកទឹកដីអ៊ីស្រា​អែល ឲ្យកាន់តែធំ មិនខ្វល់ពីច្បាប់អន្តរជាតិ​ជាតិ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print