ខេត្តកណ្តាល ៖ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោរលួចព្រះបដិមា(ធ្វេីពីស្ពាន់)នៅវត្តព្រែកហូរ ដាក់ពន្ធនាគារ បណ្តោះអាសន្នពីបទ”លួចមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅវត្តព្រែកហូរ ស្ថិតក្នុង ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០២និង០០នាទី តាមមាត្រា៣៥៣,៣៥៧នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទី០១ឈ្មោះ ឃុន ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ បត្ដាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ទី០២ឈ្មោះ រុន សុភាព ហៅ ភើម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ទី០៣ឈ្មោះ អេង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុង តាខ្មៅ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងតាមប្រពន្ធ័អេឡេត្រូនិច Whatapp អោយដឹងថា៖ នៅមុនពេលកេីតហេតុគណ:កម្មការវត្ត បានយករូបព្រះបដិមាចំនួន៥.០០០អង្គ ដាក់នៅក្រោមបល្ល័ងព្រះជាយូរ មកហេីយ មិនដែលមានការបាត់បង់ឡេីយ។
លុះដល់ថ្ងៃទី២៨ ខែឆ្នាំដដែលវេលាម៉ោង១៩និង០០នាទីស្រាប់តែឃេីញឈ្មោះខូវ ម៉េងហាក់ ហៅ សាក់ បានយករូបបដិមា ចំនួន២៦អង្គ ដូចបានចាប់យកខាងលើ មកប្រគល់ឲ្យ ឈ្មោះមឿន វាសនា ជាកូនសិស្សលោកទេីបដឹង ថា មានការបាត់រូបបដិមា ខាងលេី ហេីយគណ:កម្មការបានរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះធ្វេីការស្រាវជ្រាវ។ចំពោះលទ្ធផលស្រាវជ្រាវស៊ើបអង្កេតចម្លើយសារភាពរបស់ឈ្មោះ ឃុន ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពលួចចំនួន៖ ០៣លើក លើកទី១ ៖ កាលពីថ្ងៃមិនចាំខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ០១និង០០នាទីទៀបភ្លឺ ឈ្មោះ ឃុនម៉េងហាក់ ហៅ សាក់ ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ រុន សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ដែលមានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បាននាំគ្នាទៅធ្វើសកម្មភាពវាយ បំបែកកញ្ចក់ទ្វារ កន្លែងទុកព្រះពុទ្ធរូប បដិមា ស្ថិតនៅក្នុង វត្តព្រែកហូរ (សង្កាត់ព្រែកហូរ) បានលួចយកព្រះពុទ្ធរូបបដិមា០៩អង្គ (មានតូច មានធំ) និងយកទៅលក់ឲ្យឈ្មោះ លីន ចំនួន០២អង្គ ដែល មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានចំនួនទឹកប្រាក់ ៦០ដុល្លារ (ហុកសិបដុល្លារ) ។
លើកទី២ ៖ កាលពីថ្ងៃមិនចាំខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១និង០០នាទី ទៀបភ្លឺ ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ និង ឈ្មោះ អេង សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ ដែលមានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បាននាំគ្នាទៅលួចព្រះពុទ្ធរូប ចំនួន ២៦អង្គ យកទៅទុកនៅផ្ទះឈ្មោះអេង សុភ័ក្រ។
លើកទី ៣ ៖ កាលពីថ្ងៃមិនចាំខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១និង០០នាទីទៀបភ្លឺ ឈ្មោះឃុន ម៉េងហាក់ ហៅ សាក់ និង ឈ្មោះ រុណ សុភាព ហៅ ភឹម បាននាំគ្នាទៅលួចម្ដងទៀត ប៉ុន្តែពេលនោះ ក៏ត្រូវព្រះពុទ្ធរូប បដិមា ជ្រុះលាន់ស្នូរសំឡេងឮ ខ្លាំង ក៏នាំគ្នា រត់ចែកផ្លូវគ្នារៀងៗខ្លួន លុះដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ បានយកព្រះពុទ្ធរូបចំនួន២៦អង្គមកប្រគល់ឲ្យកូនសិស្សលោកទុកវិញ៕ ឆ ដា