នារីជនជាតិវៀតណាមជាប់ចោទសម្លាប់​ លោក គីម ជុងណាម នឹងបានវិលត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ

ចែករំលែក៖

ជនជាប់ចោទ  Doan Thi Huong ​ពីការសម្លាប់បងប្រុសមេដឹកនាំគីមជុងអ៊ុន គឺលោក គីមជុងណាម​  អាចនឹងត្រូវដោះលែងក្នុងពេលឆាប់ៗខាងមុខ ។

សារព័ត៌មាន​ អង្គគ្លេស  The Telegraph ​បានផ្សាយថា នាង​ Doan Thi Huong មានភាពសម្បាយរីករាយយ៉ាងខ្លាំង​ក្រោយ  តុលាការសម្រេចបន្ថយទោសនាង  ហើយអាចនឹង​ចាកចេញពីមន្ទីឃុំឃាំង​វិល ត្រឡប់ទៅកាន់វៀតណាមវិញ​។

នៅព្រឹកថ្ងៃទី​១ខែមេសា​ នាង  Doan Thi Huong  បានឡើងទៅកាន់តុលាការ ម៉ាឡេស៊ី ។ ច្រៅក្រមបានផ្លាសប្តូការចោទប្រកាន់​ ពីបទសម្លាប់មនុស្ស មកបទល្មើស្រាលជាងនេះ។

តាមសារព័ត៌មាន  The Star ​​ ចៅក្រម​AzminAriffin​ នៅព្រឹកថ្ងៃទី​១ខែមេសា​បានប្រកាសថា​ កម្រិតទោស របស់នាង​ Doan Thi Huong ​ អាចជាប់ឃុំ ពី​៣ទៅ​៤ខែទៀត  ។ តុលាការបានសម្រេចកាត់ទោសជាប់ពន្ធនាគា​៣ឆ្នាំ​ ប៉ុន្តែបានគិតតាំងពីថ្ងៃទី​១៥ខែកុម្ភៈ ឆ្នាំ​២០១៧  ក្រោយគីមជុងណាមស្លាប់ ។

នាង Doan Thi Huong អាយុ៣០ឆ្នាំ បាននិយាយថា នាងពិតជាសប្បាយចិត្តណាស់ ក្រោយពេលព្រះរាជអាជ្ញាប្រាប់ក្រុមការពារក្តីរបស់នាងពីបទចោទប្រកាន់ថ្មី នៅក្នុងតុលាការប្រទេសម៉ាឡេស៊ី។

លោក Salim Bashir មេធាវីម្នាក់របស់ស្ត្រីវៀតណាម បានថ្លែងប្រាប់អ្នកសារពត៌មានដូច្នេះថា តុលាការបាន​ចោទប្រកាន់កូនក្តីរបស់គាត់ពីបទបង្ករបួសស្នាមដោយអាវុធគ្រោះថ្នាក់ ជំនួសការចោទប្រកាន់ពីបទធ្វើឃាត។ ការចោទប្រកាន់ពីបទល្មើសថ្មីនេះ អាចនឹងមានទោសច្រើនបំផុតរយៈពេល ១០ឆ្នាំ ប៉ុន្តែមេធាវីបញ្ជាក់ថា នាងទំនងជានឹងទទួលបានការកាត់បន្ថយទោស ហើយនាងទំនងជានឹងអាចចេញពីពន្ធនាគារផងដែរ ។

នាង Huong ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១៧ និងរងការចោទប្រកាន់ពីបទឃាកម្មលើរូបលោក គីម ជុង​ណាម នៅព្រលានយន្តហោះទីក្រុងកូឡាឡាំពូរ។ តាំងពីកាត់ក្តីជាបន្តបន្ទាប់មក ស្ត្រីខាងលើបានបដិសេធទៅនឹងការចោទប្រកាន់ និងបានបញ្ជាក់ថា នាងត្រូវគេបញ្ចុះបញ្ចូលឲ្យចូលរួមលេងក្នុងកម្មវិធី ដែលនាងគិតថា ជាកម្មវិធីកំសាន្តទូរទស្សន៍។

កាលពីខែមុន តុលាការបានបដិសេធទម្លាក់ចោលការចោទប្រកាន់លើនាង Huong ក្រោយពេលតុលាការនេះ បានទម្លាក់ចោលការចោទប្រកាន់លើជនជាប់ចោទជាស្ត្រីឥណ្ឌូនេស៊ីម្នាក់ ដែលជាប់ចោទពីបទធ្វើឃាតដូចគ្នា ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print