ខណ្ឌដូនពេញ បន្តចុះបង្ក្រាបហ្គេមបាញ់ត្រីខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបជាក់ស្តែងដកហូតទូរហ្គេមបាញ់ត្រី១គ្រឿង និងទូរហ្គេមប្រភេទបៀរ៧គ្រឿង ។

ករណីបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៩ នៅចំណុចផ្លូវ៦៨ ផ្លូវបេតុង ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមមន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក សុខ ពេញ វុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឲ្យបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន និងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានការបើកល្បែងស៊ីសងខុសច្បាប់និងមានក្រុមក្មេងស្ទាវមកពពាក់ពពួនគ្នា លុះនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងចុះបង្ក្រាបជាក់ស្តែងដោយដកហូតទូរបាញ់ត្រីចំនួន១គ្រឿង និងទូរហ្គេមប្រភេទបៀរចំនួន៧គ្រឿង ។ចំណែកម្ចាស់ទីតាំងបានគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នសម្ភារៈដកហូតទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ រង់ចាំធ្វើពិធីវាយកម្ទេចនៅពេលក្រោយ ៕ ស រស្មី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print