ចិនប្រតិកម្ម ក្រោយអាមេរិកប្រកាសលក់យន្តហោះចម្បាំង​ ៦០គ្រឿងឲ្យកោះតៃវ៉ាន់

ចែករំលែក៖

បញ្ហាកោះតៃវ៉ានគឺជារឿងរសើបបំផុតនៅក្នុងទំនាក់ទំនង រវាងអាមេរិកនិងចិន ​ដោយអាមេរិក មានទំនាក់ទំនងល្អជាមួយកោះតៃវ៉ាន នឹងលក់អាវុធជាច្រើនទៅឲ្យតៃវ៉ាន បើទោះបី​ចិនបានព្រមានជាច្រើនលើកច្រើនសារហើយក្តី។​

ប្រទេសជាច្រើន ក៏បានសម្រេច ដកទូតចេញពីកោះតៃវ៉ាន់ងាក់ទៅបង្កើតទំនាក់ទំនងជាមួយចិនដីគោកវិញ ។ ដោយឡែកអាមេរិក បានបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន​ ដោយអាមេរិកមានបំណងប្រែក្លាយកោះតៃវ៉ាន ធ្វើជា ទីតាំងសម្រាប់ប្រឆាំងចិន​។

ពេលថ្មីៗនេះ​ចិនព្រមាន​អាមេរិក មិនត្រូវលក់យន្តហោះចម្បាំង​​F-16ឲ្យកោះតៃវ៉ាន ដោយចាត់ទុកថា​ការលក់យន្តហោះដល់កោះតៃវ៉ាន គឺជារឿងមួយដ៏គ្រោះថ្នាក់។

ចាប់តាំងពីឆ្នាំ​១៩៩២ អាមេរិកបានផ្អាក់លក់យន្តហោះចម្បាំងឲ្យទៅកោះតៃវ៉ាន  ដោយសារតែ​ខ្លាចចិត ប្រតិកម្មខ្លាំង ។ ចិនតែងតែចាត់ទុក​កោះនេះជា ដែនដីរបស់ចិនមិនអាច​កាត់ផ្តាច់បានឡើយ​ ។

ប៉ុន្តែកាលពីដើមខែមីនា កន្លងមក រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាលត្រាំ​បានយលព្រមលក់យន្តហោះចម្បាំង ៦០គ្រឿងឲ្យកោះតៃវ៉ាន​ នៅប្រភេទយន្តហោះ​ F-16v ។ សកម្មភាពខាងលើ បានធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បាយ៉ាងខ្លាំង ។

កាលពីថ្ងៃទី​២៨ខែមីនា អ្នកនាំពាក្យក្រសួងការពារជាតិចិន​លោក​ Wu Qian ​បាននិយាយថា ចិនប្រឆាំងយ៉ាងដាច់ខាត​នៅការលក់អាវុធទៅឲ្យកោះតៃវ៉ាន ​ជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់​គោលនយោបាយចិនតែមួយ៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print