ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៉ីម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវសារធាតុ​ញៀន​ជាង៤០កញ្ចប់ធំនឹងតូច 

ចែករំលែក៖

ខេត្ត​ស្ទឹង​ត្រែង ​៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ ត្រូវបានឃាត់ខ្លួនជនជាតិឥណ្ឌូ​នេស៉ីម្នាក់ ពាក់ព័ន្ធដឹកជញ្ចូននៅសារធាតុញៀញខុសច្បាប់៤៤កញ្ចប់ធំនឹងតូច ក្នុងវាលីច្រកក្នុងកញ្ចប់នំ ស្គរគ្រាប់ នឹងកញ្ចប់ការហ្វេ វិចខ្ចប់យ៉ាងស្អាត ក្រោយពេលគយប្រថាប់ត្រារួច ក៍ធ្វើការត្រួតពិនិត្យ នឹងឆែកឆេ ក្នុងវាលី​ជនសង្ស័យបានឃើញកញ្ចប់ថង់នំនឹងស្គរគ្រាប់ជាច្រើនក្នុងវាលីនោះ ឆែកឆេឃើញសង្ស័យថាជាសារធាតុញៀន ក៍រាយការទៅនគបាលជំនាញ (BLO) ពិតជាថ្នាំញៀនក៍ធ្វើការឃាត់ខ្លួនតែម្តង។

ហេតុការនេះធ្វើឡើងនៅនា​វេលា​ម៉ោង​ ១២​និង​៣៥នាទី​ ថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក្វ ព.ស​២៥៦២ ត្រូវនឹងថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅចំណុចប្រថាប់ត្រា មុខប៉ុស្តិត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិ កម្ពុជា ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថាៈ ជនបរទេស​នេះ​មានឈ្មោះ​ NURUL​ FADLI​ EKO​ PUTRO​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ សញ្ជាតិ​ ឥណ្ឌូ​នេ​ស៊ី​ ដោយ​មានការ​សង្ស័យ​ក្នុងវាលី សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ធ្វើ​ការត្រួតពិនិត្យ​ និង​ឆែកឆេរនៅទីតាំង​ ខាង​មុខ​កន្លែង​ប្រថាប់ត្រា​ចេញ​-​ចូល​ ក៍រក​ឃើញ​ នៅម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ​ ដូចជាកញ្ចប់​កាហ្វេ​ កញ្ចប់ស្គរគ្រាប់ កញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង​ សង្ស័យ​ជា​សារធាតុ​ញៀន​ ហើយ​ក៍បាន​អញ្ជើញ​សមត្ថកិច្ច​ ជំនាញ(BLO)​ ប្រចាំ​ការច្រក​ទ្វារ​ត្រពាំង​ក្រៀល​ មក​ត្រួតពិនិត្យ​បន្ថែម​ ពិតជា​សារធាតុ​ញៀន​ ពិតប្រាកដ​មែន​ ទើបធ្វើការឃាត់ខ្លួននឹកកសាងសំណំរឿងបញ្ចូនមកខ្នងការខេត្ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនខ្លួន មកស្នងការដ្ឋាននគបាលខេត្តកសាងសំណំរឿង បញ្ចូនទៅសាលាតំបូងខេត្ត ចាត់ការទៅតាមនិតិវិធីបន្ត តែពេលនេះជនសង្ស័យឃាត់ខ្លួន នៅស្នងការខេត្តនៅឡើយ ដើម្បីស្រាវជ្រាវបន្តទៀត រកមុខមេឃ្លោងនៅពីរក្រោយខ្នង នឹងបក្សពួគបន្តទៀត ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print