ស៊យម្លេះ! គូស្នេហ៍ថ្មីថ្មោង១គូររងរបួសធ្ងន់ និងស្លាប់ជីដូនម្នាក់ទៀតដោយគ្រោះធម្មជាតិរន្ទះបាញ់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងហោចជីដូនម្នាក់បានស្លាប់បាត់  បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះ និងចៅៗ ២នាក់ប្ដីប្រពន្ធទើបរាបអាពាហ៍ពិពាហ៍ថ្មីថ្មោងស្ទើរតែមិនទាន់រូសរើរោង ផង ត្រូវបានគ្រោះធម្មជាតិ(រន្ទះបាញ់)បាញ់ប្រហា នៅគ្រាដែលមេឃពណ៏ខ្មៅកល់រកភ្លៀង ។

ហេតុការណ៍គ្រោះធម្មជាតិបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសដ៍រន្ធត់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃអាទិត្យ ១១រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះក្រុមគ្រួសារជនរងគ្រោះ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីមជ្ឈដ្ឋាននានានៅកន្លែងកើតហេតុលើកឡើង នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នេះ ស្រឌៀងគ្នាថា នៅផ្ទះជនរងគ្រោះស្ទើរតែមិនទាន់បាត់ហុយផ្សែងភ្លើងពីចង្រ្កានផង ដោយពិធីអាពាហ៍ពិពាហ៍ ឥឡូវបុណ្យ  សពជីដូនបន្តដោយគ្រោះធម្មជាតិ(រន្ទះបាញ់) ថែមទាំង  រងរបួសធ្ងន់គូស្នេហ៍ថ្មីថ្មោងទៀត ។

ប្រភពព័ត៌មានដដែលបន្តថា នៅវេលាម៉ោងខាងលើមេឃ  ពណ៏ខ្មៅងងឹតកល់រកភ្លៀង ដោយរលឹមតិចៗលាយឡំដោយខ្យល់កន្រ្តាក់ ផ្គរ យ៉ាងកាចសាហាវ ខណៈនោះស្រាប់តែមានភ្នែកបន្ទោលឆ្វាកៗឡើងខៀវក៍រន្ទះបាញ់ផាំងតែម្ដង បណ្ដាលឲ្យជីដូននៅក្រោមផ្ទះដួលខ្ពោកទៅលើដី ចំណែកប្ដីប្រពន្ធថ្មោងថ្មីទើបរាបអាពាហ៍ពិពាហ៍រួច កំពុងសំរាកនៅលើផ្ទះសន្លប់ស្ដូកស្ដឹង ដោយឡែក៖ សសរកន្លោងផ្ទះបែកខ្ទេចអស់ ១កំណាត់ដើម ភ្លាមៗនោះក្រុមគ្រួសារសាច់ញាតិចាត់ចែងបញ្ជូនសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសល់ជីដូនបានស្លាប់ និងចៅៗជាគូក្រករថ្មីថ្មោងរបួសធ្ងន់សម្រាកព្យាបាលនៅឡើយ។

នគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុងបញ្ជាក់ដែរថា ជីដូនរងគ្រោះ  (ស្លាប់)ឈ្មោះ ជួប ចេត អាយុ ៨៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ចំណែកចៅៗប្ដីប្រពន្ធរងរបួសធ្ងន់ ឈ្មោះ ណន នៅ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ កែវ ជីវ័ន្ត អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print