ភ្នំពេញ៖ បុរសម្នាក់ បេីកបញ្ច្រាសទិសដៅចរាចរ ត្រូវបាន រថយន្តមិនស្គាល់ម៉ាកបុក បណ្ដាលឲ្យបុរសរងគ្រោះដួលបោកនិងថ្នល់បែកក្បាលស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង៩យប់ ថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវលេខ២១៤ កែងនិងផ្លូវលេខ ១៤១
ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបេីកបរម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BL.7769ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីកើតទៅលិច ស្របពេលនោះក៏ស្រាប់តែមានរថយន្តមិន ស្គាល់ម៉ាកមួយគ្រឿង បានបេីកក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីលិចទៅកើតបានបេីកបុកម៉ូតូរងគ្រោះបណ្តាលឲ្យម៉ូតូជនរងគ្រោះដួលសង្កត់លើបែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។ ចំណែករថយន្តបង្កមិនបានឈប់ចុះមកមេីលនោះទេ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចជំនាញបានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដេីម្បីរង់ចាំសាច់ញាតិមកយក នៅពេលក្រោយ។រីីសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ ហេតុរួចប្រគល់ឲ្យទៅក្រុមគ្រួសារដឹងយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ជ្រោយពេជ្រ