រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់រថយន្តបើកគេចបាត់

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់ ​បេីក​បញ្ច្រាស​ទិសដៅ​ចរាចរ​ ត្រូវបាន រថយន្តមិនស្គាល់ម៉ាកបុក ​បណ្ដាល​ឲ្យ​បុរស​រងគ្រោះដួល​បោកនិងថ្នល់បែក​ក្បាល​ស្លាប់នៅនឹងកន្លែង​។

ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាលពី​ម៉ោង៩យប់ ថ្ងៃច័ន្ទ ទី​១ ខែមេសា ឆ្នាំ​២០១៩ នៅ​ផ្លូវលេខ២១៤ កែងនិងផ្លូវ​លេខ ១៤១
​ស្ថិតក្នុងសង្កាត់​បឹងព្រលិត ខណ្ឌ​៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយ។
ប្រភពពត៌មាន​នៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​រងគ្រោះ​​​បេីក​បរ​ម៉ូតូ​មួយគ្រឿង​ម៉ាកស៊ុយស៊ូគី​វីវ៉ា ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BL.7769ដោយធ្វេីដំណេីរ​តាមបណ្ដោយ​ផ្លូវ​លេខ២១៤ ក្នុង​ទិសដៅ​ពី​កើតទៅលិច ស្រប​ពេល​នោះ​ក៏ស្រាប់​តែ​មាន​​រថយន្តមិន ស្គាល់ម៉ាក​មួយគ្រឿង​ បាន​បេីក​ក្នុង​ទិស​ដៅ​បញ្រ្ចាស​ទិស​គ្នា​ពីលិចទៅកើតបាន​បេីក​បុកម៉ូតូ​រងគ្រោះ​បណ្តាលឲ្យម៉ូតូ​ជនរងគ្រោះដួលសង្កត់លើ​បែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។ ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់​ចុះមក​មេីល​នោះទេ​ បាន​បន្ថែម​ល្បឿន​បើករត់​គេច​បាត់ស្រមោល។

បន្ទាប់ពីកេីតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​៧មករា ដេីម្បី​រង់ចាំ​សាច់ញាតិមកយក នៅពេលក្រោយ។រីី​សព​ជន​រង​គ្រោះ​ត្រូវ​បានសមត្ថកិច្ច​ ធ្វើកំណត់ ហេតុរួចប្រគល់ឲ្យទៅ​ក្រុម​គ្រួសារ​ដឹង​យកទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print