ក្តៅ​ៗ​ ! ប៉េអឹម​ផ្ទៃ​ប្រទេស​ ចាប់​ខ្លួន​លោក​ផែង​ វណ្ណៈ​ ហើយ​ ដោយ​អនុវត្ត​ដីកា​របស់​តុលាការ​ យោង​បណ្តឹង​មេធាវី​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​

ចែករំលែក៖

ភ្នំពេញ​៖ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ពី​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ថ្លែង​ប្រាប់​ CPC NEWS ថា​ នៅ​ថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ផែង​ វណ្ណៈ​ ហើយ​ ដោយ​បញ្ជូន​ទៅ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដេីម្បី​សាកសួរ​ ។

ការ​ចាប់​ខ្លួន​លោក​ ផែង​ វណ្ណៈ​ គឺ​ អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក​ អ៊ុំ​ សុភក្តិ​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ យោង​តាម​ពាក្យ​បណ្តឹង​របស់​លោក​ គី​ តិច​ មេធាវី​តំណាង​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។

លោក​ អ៊ុំ​ សុភក្តិ​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១​ ខែ​មេសា​ ឆ្នាំ​២០១៩​ ចេញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​ ដល់​លោក​ផែង​ វណ្ណៈ​ ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០១៩​ ដេីម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ។

ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​ ដែល​ទេីប​ទទួល​បាន​នៅ​ថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ គឺ​ អនុញ្ញាត​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ប្រេីប្រាស់​កម្លាំង​សាធារណៈ​ ដេីម្បី​បង្ខំ​លោក​ ផែង​ វណ្ណៈ​ ឱ្យ​ចូល​បង្ហាញ​ខ្លួន​បាន​ ៕ ចេស្តា

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print