Cellcardនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្ងៃនេះអបអរសាទរភាពជោគជ័យដ៏ធំធេងនៃកម្មវិធីសិក្សាកីឡាបាល់ទាត់ដែលមានឈ្មោះថា សាលាតម្រង់ទិសបាល់ទាត់

ចែករំលែក៖

ភ្នំពេញ ៖ Cellcardនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្ងៃនេះអបអរសាទរភាពជោគជ័យដ៏ធំធេងនៃកម្មវិធីសិក្សាកីឡាបាល់ទាត់ដែលមានឈ្មោះថា សាលាតម្រង់ទិសបាល់ទាត់។

កម្មវិធីបិទនេះត្រូវបានធ្វើឡើងនៅថ្ងៃទី31 ខែមីនាចាប់ពីម៉ោង1 រសៀលរហូតដល់ម៉ោង4 រសៀលនៅវិទ្យាល័យហ៊ុនសែនខ្លាកូនក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរក៏មានសិស្សានុសិស្ស និងអ្នកគាំទ្រជាង៣០០០នាក់ ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមហ៊ុន Cellcardនិងតំណាងក្រសួងអប់រំយុវជន និងកីឡា ទាំងអស់ដែលចង់ឃើញក្រុមចុងក្រោយដែលមកពីខេត្ត កណ្តាលនិងកំពង់ឆ្នាំងមកប្រកួតគ្នាដើម្បីជយ័លេភីធំ។

លោកឧត្តមសេនីយ៍ សៅ​សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់​កម្ពុជានឹងដឹកនាំពិធីបិទកម្មវិធីនេះ។

ក្រុមហ៊ុនCellcardគឺបានជួយជាផ្នែកមួយ ក្នុងការជំរុញឱ្យមានកម្មវិធីសម្រាប់រយៈពេលពីរឆ្នាំកន្លងមកនេះដែលគាំទ្រការបង្កើតការប្រកួតផ្តល់នូវឧបករណ៍កីឡានិងរង្វាន់និងជាពិសេសរៀបចំកម្មវិធីកម្សាន្តដើម្បីឱ្យសិស្សចូលរួមនិងរីករាយ។

ភាពជាដៃគូរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងក្រុមហ៊ុនCellcardត្រូវបានចុះហត្ថលេខាកាលពីខែឧសភាឆ្នាំ2017កន្លងទៅក្នុងគោលបំណងលើកកម្ពស់កីឡាការផ្តល់ការបណ្តុះបណ្តាលការចូលរួមជាមួយសហគមន៍មូលដ្ឋាននិងការជួយជំរុញអោយយុវជនមិនឱ្យទទួលរងឥទ្ធិពលអវិជ្ជមានដូចជាគ្រឿងញៀនស្រានិងឧក្រិដ្ឋកម្ម ជាដើម។

Cellcardបានប្រើប្រាស់កម្មវិធីនេះដើម្បីបន្ថែមគំនិតផ្តួចផ្តើមក្នុងកិច្ចទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន(CSR) របស់ពួកគេតាមរយៈការបរិច្ចាគទៅមជ្ឈមណ្ឌលកុមារកំព្រានិងសាលារៀននៅក្នុងខេត្តដែលពួកគេធ្វើដំណើរទៅកាន់ការប្រកួត។

ជាសរុបរួម សាលាតម្រង់ទិសបាល់ទាត់សម្រេចបានចំនួនសិស្សដែលចូលរួមជាង2000 នាក់ទូទាំងប្រទេសដែលក្នុងនោះដែរ យុវជនអាយុក្រោម15 ឆ្នាំមានចំនួន25 ក្រុមនិងយុវជនអាយុក្រោម17ឆ្នាំមានចំនួន 26 ក្រុម។

បន្ទាប់ពីបញ្ចប់ការប្រកួតចុងក្រោយ និង ពិធីប្រគល់ពានរង្វាន់Cellcardនឹងរៀបចំការប្រគុំតន្រ្តីសម្រាប់សិស្សា នុសិស្សដែលមានការចូលរួមពីឯកអគ្គរាជទូតសុឆន្ទៈរបស់Cellcardគឺ កញ្ញា រ៉េតស៊ូហ្សាណានិងកញ្ញា​​ តី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print