ជនបរទេស​២​នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កាលពីវេលា​ម៉ោង​១០​និង​៣០ព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៩​ ​នាទី កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ទទួល​ជនបរទេស​ ចំនួន​០២​នាក់​ ២​សញ្ជាតិ​ ពី​បទ​ ដើរ​អនាថា​តាម​ទី​សាធារណៈ​នឹង​គ្មាន​លិខិតឆ្លងដែន​ជាប់​និង​ខ្លួ ​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បានឱ្យ​ដឹង​ថា​ជនបរទេស​ទី​១-​ឈ្មោះ EDWARD​ LLEWELLYN​ CLIFFORD​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ជនជាតិ​អា​ហ្វ្រិ​ច​ខាងត្បូង​ ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ពី​បទ​ ដើរ​អនាថា​តាម​ទី​សាធារណៈ​នឹង​គ្មាន​លិខិតឆ្លងដែន​ជាប់​និង​ខ្លួន​ បន្ទាប់​មក​កម្លាំង​ការិយាល័យ​បាន​ធ្វើការ​សាកសួរ​ ដឹង​ថា​ជន​នេះ​ចូល​មក​ ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ តាម​ច្រក​អាកាស​យាន្ដ​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ គោលបំណង​ទេសចរណ៍​។​ បច្ចុប្បន្ន​គ្មាន​ទីកន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​។​

​និង​ទី​២-​ឈ្មោះ​ JEREMY​ T.PELL​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ជនជាតិ​អូស្ត្រាលី​ ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ពី​បទ​ដើរ​អនាថា​តាម​ទី​សាធារណៈ​ នឹង​គ្មាន​លិខិតឆ្លងដែន​ជាប់​និង​ខ្លួន​។​ បន្ទាប់​មក​កម្លាំង​ការិយាល័យ​បាន​ធ្វើការ​សាកសួរ​ ដឹង​ថា​ជន​នេះ​ចូល​មក​ ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១១​ តាម​ច្រក​អាកាស​យាន្ដ​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ គោលបំណង​ទេសចរណ៍​។​

បច្ចុប្បន្ន​គ្មាន​ទីកន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ ដើរ​ដេក​តាម​ទី​សារ​ធា​ណៈ​ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​។​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print