សរសើរទឹកចិតុ្តសប្បុរសតារាចម្រៀងវ័យក្មេង ចូលរួមសង្ក្រាន្តវិទ្យាល័យពងទឹក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីវ័យក្មេងមួយចំនួននឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យពងទឹក នាខណ្ឌដង្កោរាជធានីភ្នំពេញនាថ្ងៃទី០៦ខែមេសាឆ្នាំ២០១៩នេះ។ ក្រៅពីការជួបជុំជាមួយអ្នកគាំទ្រ តារាចម្រៀងទាំងនោះបានចូលរួមស្ម័គ្រចិត្ត ដោយលះបង់ទាំងពេលវេលា និងថវិកាជួយឧបត្ថម្ភដល់សិស្សមួយចំនួនដែលមកពីគ្រួសារខ្វះខាតផងដែរ។

កម្មវិធីសង្ក្រាន្តនៅតាមតំបន់ និងវិទ្យាល័យនានាជាច្រើនមិនត្រឹមតែជាព្រឹត្តិការណ៍ជួបជុំ បង្កើតបរិយាកាសសប្បាយប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការចូលរួមថែរក្សាសិល្បៈវប្បធម៌ខ្មែរផងដែរ។ សិល្បករដែលនឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នេះមានដូចជាតារាចម្រៀង Original Song ស្រស់សង្ហា លោក វុទ្ធា   តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត តារាចម្រៀងស្រស់សោភាកញ្ញា ចែម ស្រីល័ក្ខណ៍ ក្រុមតារាចម្រៀងវ័យក្មេង Plugger Band ក្រុមរាំស្រីស្រស់សោភា OMG Girl Dance Crew និងក្រុម NT- Crew ជាដើម។ ពួកគេនឹងមកចូលរួមជួបជាមួយអ្នកគាំទ្រនៅក្នុងកម្មវិធីប្រគំតន្រ្តី នាវិទ្យាល័យពងទឹក នាល្ងាចថ្ងៃទី០៦ខែមេសាខាងមុខនេះ ដែលក្រៅតែពីការបង្ហាញក្បាច់រាំ ការបង្ហើរសំនៀង ពួកគេក៏នឹងចូលរួមផ្តល់កម្លាំងកាយចិត្ត និងចំណាយធនធានដែលបានពីការច្រៀងរាំលើកនេះជួយដល់សិស្សដែលប្រឈមនឹងការខ្វះខាត បន្ថែមពីលើនូវការជួយរបស់វិទ្យាល័យផងដែរ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យពងទឹកស្ថិតក្នុងចំណោមសង្ក្រាន្តវិទ្យាល័យជាច្រើននៅរាជធានីភ្នំពេញ។ សង្រ្កាន្តវិទ្យាល័យស្ថិតក្នុងខណ្ឌដង្កោមួយនេះនឹងជាឱកាសជួបជុំសិស្សដែលកំពុងសិក្សា និងអតីតសិស្សវិទ្យាល័យមួយនេះរួមទាំងមហាជនដែលអាចចូលរួមរៀបចំពិធីជាច្រើនដូចជាពិធីសូត្រមន្ត រាប់បាត ការលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងកម្សាន្ត ថតរូបអនុស្សាវរីយ៍ ការទស្សនាទស្សនីយភាពសិល្បៈចម្រុះជាច្រើន ដែលគេដឹងថានឹងអាចបណ្តុះស្មារីជួយថែរក្សា អភិវឌ្ឍន៍ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរកាន់តែទូលំទូលាយផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print