លោកស្រី ម៉ែន សំអន អំពាវនាវដល់មន្ដ្រី កិច្ចការនារីទាំងអស់ត្រូវបន្ដខិតខំធ្វើការងារលើកកម្ពស់សមភាព យេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាពរបស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្ដិសង្គហបណ្ឌិតម៉ែន សំអន បានអំពាវនាវ ដល់មន្ដ្រីកិច្ចការនារីត្រូវបន្ដខិតខំធ្វើការងារលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាពរបស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរ ។ លោកស្រី បានអំពាវនាវបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកិច្ចការនារី កាលពីថ្ងៃអង្គារ៏១៣រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នៅសណ្ឋាគារភ្នំពេញ ។

លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច បានបញ្ជាក់ថា៖ ដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ប្រទេស កម្ពុជាបានចាកចេញពីប្រទេសក្រីក្របំផុត បានក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិត ទាប តាំងពីឆ្នាំ២០១៥  ហើយ កំពុងឆ្ពោះ ទៅប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងត្រៀមខ្ឡួនឈានទៅជាប្រទេស ដែលមានចំណូលខ្ពស់ឆ្នាំ២០៥០។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព កម្ពុជាកំពុងដើរលើមាគ៌ា មួយ ឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផ្តោតលើការជម្រុញ ការងារ កែទម្រង់អភិបាលកិច្ចជាស្នូល និងចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពក្នុងចតុកោណទី១ ដែលនៅក្នុងនោះការពង្រឹងសមភាពយេនឌ័រ  និងការគាំពារសង្គមជាធាតុដ៏សំខាន់មួយ។

លោកស្រី បានបន្ដថា៖ រាជរដ្ឋាភិបាលក៏ បង្កើតលិខិតបទដ្ឋានគោលនយោបាយ និងផែនការ សកម្មភាពជាតិ ដើម្បីឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាព លើស្ត្រី និងក្មេងស្រី  និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាជាពហុវិស័យនៅតាមបណ្តាខេត្ដនានា តាមរយៈក្រុមការងារអន្តរស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែន រដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

កន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេច បង្កើតក្រុមមេធាវីសម្តេចតេជោ  ដើម្បីបំពេញបន្ថែមការងារផ្លូវច្បាប់ ក្នុងគោល បំណង ជួយស្ត្រី និងក្មេងស្រីក្រីក្រ ដែលងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា៖ នៅឆ្នាំ២០១៩ ក្រសួងកិច្ចការនារី បានខិតខំពង្រឹងប្រសិទ្ធភាពការងារ លើកការងារកម្ពស់សមភាព យេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុ មាលភាពរបស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរ ហើយស្របពេល ជាឆ្នាំទី១របស់រាជរដ្ឋាភិបាល និតិកាលទី៦ នៃរដ្ឋសភាព នៅក្នុងយុទ្ធសាស្រ្តដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ ២០៥០។ រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ ដោយសំដៅលើការលើកកម្ពស់ ចំណេះដឹង ជំណាញ វិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្ត គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ សុខភាពល្អ កាយសម្បទារឹងមាំ តួនាទីស្រ្តី និងកិច្ចគាំពារសង្គម។

លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា៖ សម្រាប់ឆ្នាំនេះ ក្រសួងនិងខិតខំ ក្នុងការពង្រីកមុខងារ និងតួនាទីរបស់ក្រសួង និងមន្ទីរ ចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ ជាពិសេស ក្នុងការពង្រឹងសមភាពយេនឌ័រ ក្នុងក្របខណ្ឌ ដើម្បីឈានទៅអភិវឌ្ឍធនធានមនុស្ស។

ពិនិត្យលើលទ្ធភាព និងវិធីសាស្រ្តការងារ ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ។ បន្តលើកកម្ពស់ការចូលរួមរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យអប់រំ និងជំនាញ ពង្រឹងពង្រីកភាពជាដៃគូរ និងកិច្ចសហការជាមួយដៃគូរពាក់ព័ន្ធ លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារស្រ្តី និងអភិវឌ្ឍសហគ្រិនភាពស្រ្តី ជាពិសេស បង្កើនការចូលរួមរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ក៏ដូចជាបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ ផែនការគ្រប់វិស័យនៅគ្រប់កម្រិត។ បង្កើន ការយល់ដឹងនិងបញ្ជ្រាប់យេនឌ័រទៅក្នុងការប្រែងប្រួ លអាកាសធាតុនិងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ សហគមន៍អាស៊ាន និងជាសាកល ក្នុងការលើកកម្ពស់និងកិច្ចការពារស្រ្តីនិងកុមារ ៕ ដោយ៖ សំរិត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print