អូហ៌!!ញាក់សាច់ទាំងកណ្តាលអាធ្រាត្រ!! ស្លាប់របួសធ្ងន់ស្រាល៨នាក់ គ្រោះថ្នាក់ចរាចរណ៍លើស្ពានគីហ៊្សូណា

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីរំលងអាធ្រាត្រនៅលើស្ពានគីហ៊្សូណា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើង រវាង​អ្នកបើកបររថយន្តហ្វត និងរថយន្តហ៊ីយ៉ាន់ដាយ បានបណ្តាលឲ្យស្លាប់ម្នាក់ និង៧នាក់ទៀត មានអ្នករបួស​កម្រិតធ្ងន់៣នាក់ កម្រិតស្រាល៤នាក់ ខណៈអ្នកស្លាប់ត្រូវគៀបជាប់ក្នុងរថយន្ត ហើយត្រូវចំណាយពេលយូរ ទម្រាំយកចេញពីរថយន្តបាន ។

ប្រភពព័ត៌មានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅអំឡុងម៉ោង០០ និង៥០នាទី ថ្ងៃទី២ ខែ​មេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើ​ស្ពានគីហ្សុណា​ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

មន្ត្រីនគរបាលចរាចរណ៍ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងរវាងរថយន្តម៉ាក្សហ្វត ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AK-៣៥១៧ បើកបរដោយឈ្មោះ រិទ្ធី មន្នីរ: ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ​ (បើកពីកើតទៅលិច) (ស្លាប់) និងអ្នករួមដំណើរ៣នាក់  ១.ឈ្មោះ ឡុង បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសស្រាល) ២.ឈ្មោះ ម៉េង អ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) , ៣.ឈ្មោះ តុង ស៊ាង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិលេខ៣ ឃុំអំពិលតាពក ស្រុក អូរាំងឪ ខេត្តត្បូងឃ្មំ (របួសធ្ងន់) ។

នគរបាលឲ្យដឹងបន្តថា ចំណែករថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខត្បូងឃ្មុំ3A-០១៥៣ បើកបរដោយឈ្មោះ សូម សូទី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ (បើកពីលិចមកកើត) ( របួសធ្ងន់) ។ អ្នករួមដំណើរ៣នាក់ ១.ឈ្មោះ ហ៊ាត សំរី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ ជំនីក ឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ (របួសស្រាល) ២.ឈ្មោះ អ៉ី សារ៉ានី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិឃុំស្រុកខេត្តដូចគ្នា (របួសស្រាល) ៣.ឈ្មោះ ហ៊ាតទ្រី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំ ស្រុក​ខេត្តដូចគ្នា (របួសស្រាល) ។

ក្រោយពេលកើតហេតុផ្នែកជំនាញបានពិនិត្យឃើញឈ្មោះ រិទ្ធី មន្នីរ: ជាអ្នកបើកបររថយន្តហ្វត បានស្លាប់គៀប ជាប់នៅក្នុងរថយន្ត និងមនុស្ស៧នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរខេត្ត ខេត្តកំពង់ចាម ។ ដោយឡែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងបានស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរ បាល ក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print