ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ ស្រាបៀរ Heineken® ដែលជាស្រាបៀរគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ បានបញ្ចប់ការប្រារព្ធខួបលើកទី ៩ នៃពិធីបុណ្យតន្ត្រី EDM នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយលក់សំបុត្រអស់ជិត ៣០០០សន្លឹក។
ដោយទទួលបានលទ្ធផលល្អនៃកម្មវិធីនេះ ស្រាបៀរ Heineken មានគោលបំណងនាំយកតារាមានទេពកោសល្យជាច្រើនដើម្បីច្របាច់បញ្ចូលគ្នាជាមួយនឹងបទពិសោធន៍តន្ត្រីជាច្រើនរួមទាំងការសម្តែងលើឆាកដោយតារាមានទេពកោសល្យដ៏អស្ចារ្យ។
ការចូលរួមរបស់ទស្សនិកជន និងសិល្បករនៅតែជាកត្តាចម្បងដែលបានជំរុញឲ្យពិធីបុណ្យតន្ត្រីកាន់តែអធិក អធម។ ដោយទទួលបានអត្ថប្រយោជន៍ពីវេទិកាតន្ត្រីធំៗទូទាំងពិភពលោក ស្រាបៀរ Heineken អាចផ្តល់ជូនភាពសប្បាយរីករាយ និងការសម្តែងប្លែកអស្ចារ្យជូនទស្សនិកជននៅកម្ពុជា។ស្រាបៀរ Heineken ពិតជាអរគុណចំពោះការគាំទ្រ ហើយសន្យាថានឹងផ្តល់ជូនកម្មវិធីដ៏ល្អអស្ចារ្យហួសពីការរំពឹងទុក។ សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ៕ ដោយ វឌ្ឍនា