គូរសង្សារមួយគូ ឈ្លោះប្រកែកគ្នា ទុករថយន្តចោលហើយប្រតាយប្រតបគ្នាពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់នឹងស្ត្រីម្នាក់ជិះរថយន្តមកឈ្លោះប្រកែកគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចចេញមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី៣ខែមេសាឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចម្តុំបឹងកក់ផ្លូវR6ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមនឹងស្ត្រីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកVistoពណ៌កណ្តុលប្រមេះពាក់ស្លាកលេខភ្នំពេញ2S-6134
បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះស្រាបតែរថយន្តVistoនោះបើកទៅឈប់នៅលើចញ្ចើមផ្លូវហើយឃើញខាងស្រីប្រតាយប្រតបគ្នាពេញក្នុងរថយន្តរួចក៏បើកទ្វារថយន្តចេញមកវៃគ្នាពេញផ្លូវរត់ចូលទៅក្នុងប្លុកបឹងកក់ផ្លូវរ៉ារថភ្លើងនឹងខាងស្រីនោះស្រែកយំបោកខ្លួនហើយនិយាយថាហេតុអីបានជាបងឯងកុហក់ខ្ញុំលួចមានស្រីថ្មីហើយទ្រហោយំថាខ្លួនចង់បានលេខខាងស្រីនោះប៉ុន្តែខាងបុរសនោះមិនព្រមអោយហើយប្រតាយប្រតបគ្នាឡើងដាច់អាវភ្លាមៗនោះដែរក៏បានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចកបានមកដល់ក៏បានជួយសម្របសម្រួលអោយភាគីទាំងសងខាងឈប់ឈ្លោះគ្នាហើយត្រឡប់ទៅផ្ទះកុំអោយផ្អើលប្រជាពលរដ្ឋនឹងអ្នកធ្វើដំណើរ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងក៏ព្រមឡើងរថយន្តរួចបើកត្រឡប់ទៅផ្ទះបាត់ទៅ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print