រថយន្តព្រូសបេីកបុកជាមួយpassAppក្រឡាប់ផ្ងាជេីង

ចែករំលែក៖

ភ្នំពេញ​៖​ រ៉ឺម៉កឥណ្ណាPassAppមួយគ្រឿងបានក្រឡាប់ផ្ងាជេីងបន្ទាប់ពីបេីកលឿនប៉ះជាមួយរថយន្តព្រូសកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣​ ខែមេសា​ ឆ្នាំ​២០១៩​ នៅខាងលិចសាលាសង្កាត់ព្រែកឯង​ តាមបណ្តោយផ្លូវជាតិលេខ១​ ខណ្ឌច្បារអំពៅ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរ៉ឺម៉កឥណ្ឌPassApp បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនសង្ស័យស្រវឹងផងខណះមកដល់ចំណុចកេីតហេតុក៏រេចង្កូតមកចំណែកផ្លូវបញ្ច្រាសស្រាប់តែមានរថយន្តម៉ាកព្រូសពណ៍ កណ្តោប្រម៉េះ​ ពាក់ស្លាកលេខភ្នំពេញ2AU 8234 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរទិសដៅពីលិចទៅកេីតក៏បានបុកគ្នាបណ្តាលអោយរ៉ឺម៉កPassApp ក្រឡាប់រងការខូចខាតចំណែកតែកុងរងរបួសស្រាលដោយឡែករថយន្តព្រូសរងការខូចខាតអស់មួយចំហៀងខាងឆ្វេង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចចុះមកធ្វេីការវាស់វែងយករថយន្តនិងរ៉ឺម៉ងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ រង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print